Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ បាន​ ស្រីមុំ ផ្តល់ម៉ូតូអគ្គិសនី ដល់ជនពិការ ដែលដើររើសអេតចាយចិញ្ចឹមជីវិត

ប៉ៃលិន៖​ ដោយឃើញបុរសពិការជើងម្នាក់ក្រីក្រ ជិះរទេះប្រើដៃធាក់ដើររើសអេតចាយតាមថ្នល់មើលទៅគួរឲ្យអាណិតទើបលោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិនរួមជាមួយលោកសេង​ គឹមឡាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិននិងក្រុមការងារ។

នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២បានផ្តល់ម៉ូតូអគ្គីសនីមួយគ្រឿងតំលៃជិត៨០០ដុល្លា ជូនដល់លោកទូច វណ្ណារស់នៅឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ដែលជាជនពិការ ដើម្បីជួយសម្រួលទុក្ខលំបាកក្នុងការធ្វើដំណើរចល័ត ប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជាមួយគ្នាលោកទូច វណ្ណា បានរីករាយសប្បាយចិត្ត​ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវអភិបាលខេត្តប៉ៃលិន​ និងក្រុមការងារដែលបានផ្តល់ម៉ូតូអគ្គីសនីនេះ។
លោកក៍សូមបួងសួងដល់វត្ថុ​ស័ក្តិ​សិទ្ធិ​ ក្នុងលោកពិសេសលោកយាយយ៉ាតសូមជួយថែរក្សាលោកជំទាវ​ និងក្រុមគ្រួសារមានសុខភាពល្អអាយុយឺនយូរជោគជ័យគ្រប់ភារកិច្ច៕