Connect with us

ព័ត៌មានជាតិ

សន្តិសុខម្នាក់ទំនងជាស្រវឹងស្រាខ្លាំងហើយចុះដោះត្រីក្នុងអណ្តូងស្រះក៏បណ្តាលអោយលង់ទឹកស្លាប់

ខេត្តបាត់ដំបង! សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា មានបុរសម្នាក់ទំនងបានផឹកស្រាស្រវឹងរួចចុះទៅដោះត្រីក្នុងអណ្តូងស្រះក៏បណ្តាលអោយលង់ទឹកស្លាប់យ៉ាង អាណោចអាធ័ម។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអណ្តូងទឹកវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ព្រឿន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាសន្តិសុខ រស់នៅក្នុងក្រុមទី០៨ ភូមិព្រៃចេក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះដោយខឹងនឹងម្តាយស្តីបន្ទោសអោយក៏បានទៅផឹកស្រា ហើយក្រោយផឹកស្រវឹងជនរងគ្រោះក៏បានចុះដោះត្រីមងនៅក្នុងអណ្តូងស្រះ ហើយបន្ទាប់មកទំនងជាដួលផ្កាប់មុខចូលទឹកក៏បណ្ដាលអោយឈ្លក់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពអោយក្រុមគ្រួសារនិងសាច់ញាតិយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។