Connect with us

ព័ត៌មានកីឡា

រកឃើញស្ត្រីម្នាក់ ក្នុងចំណោមពលករខ្មែរ ជិត៣០០០នាក់ ដែលសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជា វិជ្ជមានកូវីដ-១៩

បាត់ដំបង ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរជិត៣០០នាក់ បន្ទាប់ពីសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកាន់ស្រុកកំណើត វិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ ២០២២ ។

សមត្ថកិច្ចការពារតំបន់ព្រំដែនស្រុកកំរៀង បានឲ្យដឹងថា ពលករខ្មែរសរុប ២៨៣នាក់ ដែលភាគីថៃទើបចាប់បញ្ជូនមកថ្ងៃនេះ  ក្នុងនោះមានបុរសចំនួន ៨៩នាក់ ក្មេងៗចំនួន ៨៤នាក់ និងស្ត្រី ១១០នាក់ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស បានរកឃើញផ្ទុកជំងឺកូវីដ- ១៩ ម្នាក់ជាស្ត្រីផងដែរ ។

ក្នុងចំណោមពលករទាំងអស់ខាងលើ បានពិនិត្យមានកាតផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួន ២៣៧នាក់ ហើយត្រូវបានមន្ត្រីជំនាញអប់រំណែនាំ អនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ចំណែកឯស្រ្តីដែលវិជ្ជមានកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលព្យាបាល ហើយក្រៅពីនេះ តម្រូវឲ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាព ៕

ដោយ ៖ សាលី