Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ រួមនឹងសមាជិក សមាជិកា បក្សប្រជាជន ជាង៦០០០នាក់បានចូលរួមក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

ពិធីនេះដែរប្រារព្ធធ្វើឡើងនៅបរិវេណសួននាគបាញ់ទឹក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនជាង៦០០០នាក់ផងដែរ។ 

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ឯកឧត្តម សុខ លូ បានអញ្ជើញឡើងអានសុន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១ -២៨.មិថុនា .២០២២)ជូនដល់អង្គពិធីទាំងមូលបានស្តាប់ផងដែរ។ 

ហើយជាចុងបញ្ចប់តំណាងអង្គមីទ្ទិញជូនកន្រ្តកផ្កាគណៈអធិបតី( តំណាងគណៈចលនានារី,តំណាងគណៈចលនាយុវជន,តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្ត,តំណាងស្ថានទូតអគ្គកុងស៊ុលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង) និងពិធីបង្ហោះប៉េងប៉ោងផងដែរ។