Connect with us

ព័ត៌មានអន្តរជាតិ

អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៨នាក់ និងរាប់សិបនាក់រងរបួស

អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៨នាក់ ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រុមមន្ត្រីបាននិយាយថា សាឡាងបានផ្ទុកមនុស្សជាង ៣០០ នាក់ ហើយបានធ្វើដំណើរពីរដ្ឋធានី Dhaka ទៅកាន់ស្រុក Barguna ភាគខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ។ មនុស្ស​ជាង​ ៦០​នាក់ ​កំពុង​ត្រូវ​បាន​គេ​ព្យាបាលរបួស​នៅ​មន្ទីរពេទ្យ​ ខណៈចំនួនអ្នកស្លាប់អាចកើនឡើងបន្ដទៀត។

អគ្គីភ័យ​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ចាប់​ផ្តើម​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន ប៉ុន្តែពុំមានសេចក្ដីរាយការណ៍បញ្ជាក់បន្ថែមនោះទេ។ គួរឱ្យដឹងដែរថា សាឡាងគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារទីនោះមានទន្លេច្រើន ហើយដីភាគក៏រាបស្មើ។ ប៉ុន្តែ​គ្រោះថ្នាក់ និង​អគ្គិភ័យ​ ដែល​ពាក់ព័ន្ធ​នឹង​សាឡាង គឺមានជាទូទៅផងដែរ៕