Connect with us

ព័ត៌មានជាតិ

១៩នាក់ប្តឹងបើកផ្លូវលើដីកម្មសិទ្ធមួយគ្រួសារត្រូវប្រធានកិច្ចប្រជុំដោះស្រាយស្នើទៅអភិបាលខេត្តអោយជំនាញចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនមួយគ្រួសារ

បន្ទាយមានជ័យ៖លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តក្នុងកិច្ចដឹកនាំប្រជុំដោះស្រាយករណីប្រជាពលរដ្ឋចំនួន១៩នាក់ស្នើសូមអាជ្ញាធរខេត្តហាមឃាត់បញ្ឍប់សកម្មភាពធ្វើរបងបិទផ្លូវរបស់ឈ្មោះស៊ុប ម៉ាត់លី មានទីតាំងស្ថិតនៅភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យហើយត្រូវបានមន្ទីជំនាញមិនចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនទាំងអយុត្តិធម៍ដែលខាង១៩នាក់ទទួលបានប័ណ្ណ បានបូលសរុបជារួមស្នើជូនឯកឧត្តមអភិបាលខេត្តសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លីតាមរយះការចុះបញ្ជីបំពេញបន្ថែមជូនគ្រួសារដែលពលរដ្ឋ១៩ នាក់ប្តឹងព្រោះការប្តឹងដមិនសមហេតុសមផលនិងបើកអោយភាគី១៩នាក់ប្តឹងទៅស្ថាប័ណ្ណផ្សេង។
ការស្នើសម្រេចខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២សីហា២០២២នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបន្ទាប់ពីភាគីដើមបណ្តឹងនិងចុងបណ្តឹងក៍ដូចជាសាក្សី អាជ្ញាធរភូមិសង្កាត់ ក្រុងនិងអង្គភាពពាក់ព័ន្ធដែលបានអះអាងថាទីនោះជាផ្លូវទាល់និងជាអតីតស្រះទឹកកម្មសិទ្ធរបស់លោកស៊ុប ម៉ាត់លី សូមបីតែអ្នកប្តឹងក៍ទទួលស្គាល់ជាស្រះទឹកហើយក្នុងចំណោមអ្នកប្តឹង១៩នាក់មានតែពីរទៅបីនាក់ជាអ្នកជាប់ព្រំដីគ្នាក្រៅពីនោះសុទ្ធតែអ្នកមិនដែលមានវត្តមាននៅទីនោះ។បែរជាមន្ទីររៀបចំដែនដីដែលជាមន្ទីរជំនាញមិនបានចេញប័ណ្ណកម្មសិទ្ធដីធ្លីតាមការចុះបញ្ជីជាលក្ខណៈប្រព័ន្ធដល់គ្រួសារនៃចុងបណ្តឹងហើយបែរជាក្នុងតំណាក់ការប្តឹងផ្តល់គ្នាពេលចុះបញ្ជីភាគីដើមបណ្តឹងទាំង១៩នាក់ទទួលបានប័ណ្ណកម្មសិទ្ធគ្រប់គ្នាទៅវិញ។
តាមការលើកឡើងរបស់ភាគីចុងបណ្តឹងលោកស៊ុប ម៉ាត់លី រួមនិងកូនពីរនាក់ទៀតបានអះអាងថាដីរបស់គាត់បានកាន់កាប់តាំងពីជាងឆ្នាំ១៩៩០មកម្លោះដោយទិញពីគេមានលិខិតស្នាមត្រឹមត្រូវជាដីមានស្រះទឹកហើយមិនមានផ្លូវទៅក្រោយឡើយបើចង់ទៅក្រោយមានផ្លូវផ្សេងទៀតក្រៅពីដីកម្មសិទ្ធរបស់លោក។តែកន្លងមកលោកតែអោយអ្នកជិតខាងដើរចេញចូលមានតែពីរទៅបីនាក់ទេ ពេលខែវស្សាដើរតាមផ្ទះរបស់គាត់ ដោយក្រោយមកមានក្រុមជនខិលខូចច្រើនលោកក៍បិទតែម្តង គាប់ជួនមានក្មេងម្នាក់ដែលអាយុស្មើកូនរបស់គាត់បានប្រើសំដីមិនសមរម្យកុំអោយគេចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនគាត់ពេលគេចុះបញ្ជីជាលក្ខណៈប្រព័ន្ធទើបលោកខឹងក៍បិទរបង។
លោក លី សារី បានលើកឡើងទៀតថាមូលហេតុដែលលោកបូកសរុបហើយសម្រេចធ្វើរបាយការណ៍ស្នើទៅឯកឧត្តម អ៊ុំ រាត្រី ធ្វើការសម្រេចដោយសារតែករណីនេះមានភាពអយុត្តិធម៍ខ្លាំងចំពោះពលរដ្ឋមួយគ្រួសារតាមរយះ១៩នាក់បានប្តឹងមិនអោយធ្វើរបងក្នុងគោលបំណងមិនអោយបានប័ណ្ណកម្មសិទ្ធដីធ្លីខណៈ១៩នាក់ទៀតជាអ្នកប្តឹងបានប័ណ្ណកម្មសិទ្ធអស់ហើយ នឹងម្យ៉ាងទៀតតាមការដែលលោកចុះពិនិត្យជាក់ស្តែងនិងការលើកឡើងរបស់អាជ្ញាធរមូលដ្ឋានសាក្សីទីនោះមិនមានផ្លូវ មិនខុសពីក្នុងតំណាក់កាលដោះស្រាយនៅសាលាក្រុងសិរីសោភ័ណកាកពីឆ្នាំ២០២១ឡើយ។