Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែនបញ្ជាឱ្យបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃភ្នំតាម៉ៅ និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យបញ្ឈប់សកម្មភាពក្រុមហ៊ុនឈូសឆាយដីព្រៃភ្នំតាម៉ៅជាបន្ទាន់ និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានចេញផ្សាយ​នៅ​ព្រឹកថ្ងៃទី០៧ ខែសីហានេះ សម្ដេចតេជោ បានសរសេរថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើន ​មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វ​ភ្នំតាម៉ៅ​ទោះបីក្រសួងកសិកម្ម បានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖

.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍន៍។

.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្ស​ដោយ​ក្រសួងកសិកម្ម។

.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើ​ឡើងវិញ​លើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែល​បានចូលរួមផ្តល់​យោបល់​ប្រកប​ដោយការស្ថាបនា៕