Connect with us

ព័ត៌មានជាតិ

ពិធីបើកសន្និបាត បូកសរុបការងារប្រចំាឆ្នាំ២០២១ លើកទិសដៅ ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត បានបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ  ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ថ្ងៃនេះ យើងជួបជំុ ដើម្បីប្រារព្ធអង្គសន្និបាតសរុបការងារប្រចំាឆ្នំា ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលការងារ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត បន្ទាប់ពីអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាលពីឆ្នាំកន្លងទៅ ដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ ១៩ ។ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាយើង បានពុះពារជម្នះ និងឆ្លងកាត់នូវបញ្ហប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ដើម្បីដោះស្រាយបញ្ហប្រឈមទាំងនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនំាដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធជំងឺកូវីដ ១៩ ការស្វះស្វែងរកវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសំុាក្នុងសហគមន៏ ព្រមជាមួយនិងការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មកររោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ ១៩ ការធ្វើអន្តរាគមន៍នានា ដើម្បីទប់លំនឹងសេដ្ឋកិច្ច សង្គមកុំឲ្យដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដំណើរការនៃស្ថាបន័សាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា និងជាមូលដ្ឋាន ក្នុងសង្គម ព្រមទាំងវិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ ១៩ ។ 

ឯកឧត្តមបន្តថា ទោះបី​សភាពការណ៍​សកល​លោក​ និង​តំបន់​ មាន​វិបត្តិ​ប្រែប្រួល​ស្មុគស្មាញ​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ប្រទេស​ជាតិ​ ប្រកបដោយ​ទស្សនវិស័យ​ច្បាស់លាស់​ និង​ដោយ​មាន​ការ​គាំទ្រ​ ការ​ចូលរួម​ពី​មន្ទីរ​ អង្គភាព​ ស្ថាប័ន​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ ជា​ស្ថាប័ន​ទទួល​ខុសត្រូវ​ ក្នុង​ការ​រក្សា​សន្តិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រក្សា​ការពារ​បាន​យ៉ាង​រឹងមាំ​នូវ​ សុខសន្តិភាព​ សិ្ថរភាព​នយោបាយ​ អធិបតេយ្យភាព​ បូរណភាពទឹកដី​ ដោយ​បញ្ចៀស​បាន​នូវ​អំពើ​ភេរវកម្ម​ ព្រម​ទាំង​បង្ការ​ទប់ស្កាត់​ និង​បង្រ្កាប​បាន​ទាន់​ពេលវេលា​នូវ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​ធានា​បាន​នូវ​សន្តិសុខ​ផ្ទៃក្នុង​យ៉ាង​ល្អ​ប្រសើរ​ ហើយ​ឧបាយកល​ទុច្ចរិក​របស់​មជ្ឈដ្ឋាន​អគតិនានា​ ដែល​ប៉ុនប៉ង​បង្ក​អសេ្ថរ​ភាព​ត្រូវ​បរាជ័យ​។ 

ក្នុង​សន្និបាត​នាថ្ងៃ​នេះ​ផងដែរ​  ក៏​មាន​ការ​បែងចែក​ក្រុម​ ពិភាក្សា​ចំនួន​ ៦ក្រុម​ ស្តីពី​ វឌ្ឍភាព​ និង​បញ្ហ​ប្រឈម​ផ្សេងៗ​ផងដែរ ៕ 

ដោយ ៖ KPN