Connect with us

ព័ត៌មានជាតិ

ជនជាតិថៃ​ម្នាក់​ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយ​មានជ័យ​ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានធ្វើការចាប់ខ្លួន ជនជាតិថៃម្នាក់ បញ្ជូនទៅ តុលាការនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង ០៣និង០០នាទី ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០២២ កម្លាំងអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ ឈ្មោះ ស៊ូផារ៉ាត ឈុំស៊ី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការ​នេះកម្លាំងអាវុធហត្ថ​ បានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ ថ្នាំញៀនប្រភេទ ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន ០១កូនថង់កិប ទម្ងន់ ២,៨៦ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង ,កូនកាំប៊ិត​ដងជ័រចំនួន០១ដេីម,កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១,អត្តសញ្ញាណបណ្ណសញ្ជាតិថៃ ចំនួន១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕