Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកការដ្ឋានសាងសង់ រង្វង់មូលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ រង្វង់មូលក្រុងប៉ោយប៉ែត ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ការសាងសង់រង្វង់មូលក្រុងប៉ោយប៉ែតនេះដោយមានការអនុញ្ញាតពី ក្រសួងសាធារណៈការនិងដឹកជញ្ជូន ហើយរដ្ឋបាលក្រុងប៉ោយប៉ែត បានកសាងរៀបចំឡើងវិញ ដោយដាក់រូបសំណាក់ព្រៈវិស្ណុ១អង្គដែលមានបល័ង្គប្រវែង៣,៦ម៉ែត្រ និងមានកម្ពស់រូបសំណាកព្រះវិស្ណុ៥ម៉ែត្រ យកមកពីស្រុកសន្ទុកខេត្តកំពង់ធំ ។ និងត្រូវចំណាយថវិការកសាងអស់ប្រមាណ១៩១.១១៣.៤៨ដុល្លា ដែលជាថវិការរបស់រដ្ឋបាលក្រុងប៉ោយប៉ែតផ្ទាល់ និងចូលរួមពីក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយមិន និងសប្បុរសជន ដើម្បីកសាងរង្វង់មូលក្រុងប៉ោយប៉ែត ជាប់ផ្លូវចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយមានសោភ័ណភាពល្អ និងទាក់ទាញភ្ញៀវជាតិអន្តរជាតិ ។

ក្នុងពិធីនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាសមទ្ធិផលថ្មី លើទីតាំងចាស់ដែលមានចម្ងាយពីព្រំដែនកម្ពុជា.ថៃ ប្រវែង៣៥១ម៉ែត្រដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ ដែលរៀបចំសួនច្បារ និងដាំបង្គោលភ្លើងជុំវិញ មានសួនសម្រាប់ប្រជាពលរដ្ឋលេងកំសាន្ត ៕