ប្រកាសតែងតាំង គណ:កិត្តិយស និងគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២២ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមង្គលបូរី បានធ្វើពិធីប្រកាសតែងតាំងលោក រ័ត្ន ដាស៊ីណង់ ជាប្រធានអនុសាខាស្រុកមង្គលបូរី និងប្រកាសគណ:កិត្តិយស និងគណ:កម្មាធិការ ចំនួន៦នាក់ទៀតផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពិធីប្រកាសសមាសភាព នៅថ្ងៃនេះដោយមាន ការលើកកម្ពស់ស្មារតីសាមគ្គីភាព អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់កាកបាទក្រហមកម្ពុជា ហើយសង្ឃឹមជឿជាក់ថាព្រះតេជគុណគ្រប់ព្រះអង្គ ។ អស់លោកលោកស្រី នឹងខិតខំស្វែងរកនូវ ការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ដើម្បីបន្តដោះស្រាយគ្រប់បញ្ហា របស់បងប្អូនទីទាល់ក្រ កុមារកំព្រាគ្មានទីពឹង ជនងាយរងគ្រោះ ដូចជា គ្រោះទឹកជំនន់ រាំងស្ងួត និងគ្រោះមហន្តរាយធម្មជាតិ ផ្សេង ៗ ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរួមចំណែក យ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ធ្វើការងារមនុស្សធម៌ ប្រកបដោយទឹកចិត្តអាណិតអាសូរ សន្ដោសប្រណី និងគ្មានការរើសអើងទៅឲ្យប្រជាពលរដ្ឋ ជួបនូវការខ្វះខាត និងរងគ្រោះជាយថាហេតុផ្សេង ៗ ។
ដើម្បីបានជាស្បៀងទំនុកបម្រុងកន្លែង គុណគ្រប់ព្រះអង្គ ដែលជាសមាជិកគណបក្សនយោបាយ បានផ្តល់ជាអង្ករ ព្រមទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ផងដែរ ៕