Connect with us

ព័ត៌មានកីឡា

បុរសម្នាក់ត្រូវបានពលរដ្ឋជួយសង្គ្រោះបន្ទាប់ពីព្យាយាមហែលទឹកស្ទឹងគេចពីការធ្វើបាបរបស់អ្នកដទៃ

ខេត្តបាត់ដំបង! បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលគេសង្ស័យថាជាមនុស្សសតិមិនគ្រប់ត្រូវបានពលរដ្ឋតាមជួយសង្គ្រោះបន្ទាប់ពីបានឃើញព្យាយាមហែលទឹកស្ទឹងសង្កែគេចខ្លួនពីការធ្វើបាបរបស់អ្នកដទៃ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលអោយប្រជាពលរដ្ឋរាប់រយនាក់ចោមរោមមើលបុរសដែលព្យាយាមហែលទឹកស្ទឹងសង្កែខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចដងស្ទឹងសង្កែឈាងខាងកើត ស្ថិតក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញបុរសដែលសង្ស័យថាជាមនុស្សមានសតិមិនគ្រប់បានទៅទាញទុយោបូមទឹករបស់អ្នកភូមិដែលកំពុងដាក់បូមទឹកនៅក្នុងស្ទឹងសង្កែ ភ្លាមនោះក៏ត្រូវបានម្ចាស់គេនាំគ្នាច្រើននាក់ចុះមកវាយធ្វើបាបរហូតដល់សន្លប់ ហើយមួយសន្ទុះក្រោយមកក៏បានដឹងខ្លួនហើយព្យាយាមហែលទឹកឆ្លងស្ទឹងដើម្បីគេចខ្លួនពីការធ្វើបាបម្តងទៀត តែហែលមិនឈ្នះទឹកហូរ ដោយឃើញសភាពយ៉ាប់យ៉ឺនខ្លាំង ទើបពលរដ្ឋមួយក្រុមផ្សេងទៀតបាននាំគ្នាហែលទៅជួយស្រង់នាំយកជនរងគ្រោះឡើងគោកដោយសុវត្ថិភាព។

ក្រោយពីប្រជាពលរដ្ឋស្រង់បានជនរងគ្រោះខាងលើត្រូវបានរថយន្តមន្ទីរពេទ្យរបស់ស្នងការនគរបាលខេត្តបាត់ដំបងមកទទួលយកដើម្បីយកទៅសង្គ្រោះព្យាបាលបាលផងដែរ។