Connect with us

ព័ត៌មានជាតិ

ក្រសួងប្រកាស រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៦៦នាក់ប្រភេទអូមីក្រុងទាំងអស់

ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៦៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤០នាក់ ។

ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន០៥ គឺ​មិនបានចាក់វ៉ាក់សាំង។

បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣៨នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣១,៧៣៨នាក់​នៅ​ទូទាំង​ប្រទេស។

ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ១៩ ​សរុប​រហូត​ដល់ ១២៥,៥៣៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕