សមត្ថកិច្ចព្រំដែន ឃាត់ពលករ៦នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅថៃ
បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរៈសេនាតូច លេខ៨១៥ ដឹកនាំកម្លាំងសហការជាមួយកម្លាំងយោធាផ្នែកសឹងរង ចុះធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន០៦នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ប៊ុន គុន បានអោយដឹងថា អនុវត្តន៍ យ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង០៨ នឹង៤០នាទី កម្លាំងបានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ចំនួន ០៦នាក់ (ស្រី ០២នាក់) ត្រង់ចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ពលករទាំងអស់ មានទីលំនៅក្នុងខេត្តកំពង់ចាម បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕