រយៈពេល៩ខែឆ្នាំ២០២២នេះជើងហោះហើរកម្ពុជា-ចិន មានការកើនឡើង៣៣%

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ជើងហោះហើរកម្ពុជាចិន មានការកើនឡើង៣៣% មានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩ ។

បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់នៅថ្ងៃទី៤ ខែតុលានេះថា ​ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុន​អាកាសចរណ៍​របស់ប្រទេសចិនមួយចំនួន​ បានបើកជើងហោះហើរត្រង់​ទៅមកពីបណ្តា​ខេត្ត​ចំនួន៨នៅប្រទេសចិន មកកាន់កម្ពុជា បានចំនួន៣០ជើងក្នុងមួយសប្តាហ៍ ហើយការមាន​ជើង​ហោះហើរ​ត្រង់កម្ពុជាចិននេះ​ បានធ្វើឡើងក្នុងខណៈរដ្ឋាភិបាលចិន កំពុង​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​រឹត បន្តឹង​គោលនយោបាយ Zero Covidនៅក្នុងប្រទេសចិន។

ឯកឧត្តម ជា អូន ប៉ាន់ប្រមាណថា ក្នុងខែកញ្ញានេះ ​ចំនួនជើងហោះហើរសរុបមានកំណើន​ប្រមាណ ៣៣%នៃចំនួនជើងហោះហើរសរុប​ ១០ម៉ឺន៤៧៧០ជើងក្នុងឆ្នាំ២០១៩នោះ ក្នុងនោះ អ្នកដំណើរ​អន្តរជាតិមកកម្ពុជា ​នឹងមានកំណើន២៦%បន្ថែមទៀត ​ហើយក្រៅពីនេះជាចំនួនជើងហោះហើរ​យន្តហោះដឹកទំនិញ៕

CATEGORIES
Share This