Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅតុលាការ ពាក់ព័ន្ធបទល្មើសចោរកម្ម

បន្ទាយមានជ័យ​ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលាការ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស ចោរកម្ម (លួចម៉ូតូ) នៅក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក​ ម៉ែន​ ភិរម្យ​ មេបញ្ជាការងកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និបង្ក្រាបបទល្មើស បានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ធី កុសល់ ហៅរីណា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិជីវាំង ឃុំជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាការក្រុង ស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅចំណុចម្ដុំវត្តបាលិលេយ្យ​ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ជនសង្ស័យរូបនេះ ធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V–9354 របស់ជនរងគ្រោះឈ្មោះ នូ​ ងោល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ម៉ោង២៣និង២០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។

ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ របស់ជនរងគ្រោះ ដែលជនសង្ស័យបានលួច ប្រគល់ជូនម្ចាស់វិញផងដែរ ៕