បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្រ្ដីរាជការ សាស្រ្ដាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យានៃមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបង សរុបចំនួន ២,៩៨៣នាក់ នៅក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។...
បាត់ដំបង ៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២៣ នៅចំណុចក្រុមទី៥ ភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះ បានឆាបឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដា ក្រាលក្ដា ដែលមានម្ចាស់ឈ្មោះ ធឿក ធង ភេទប្រុសអាយុ៥៩ឆ្នាំ...
បាត់ដំបង ៖ ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ ដែលប្រព្រឹត្តទៅនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីឧទ្យានុរក្ស ខេត្តបាត់ដំបងនិងប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងអាចជាពាក្យស្លោកមួយថា (នៅក្នុងព្រៃកុំអោយមានអន្ទាក់ ហើយនៅក្នុងភោជនីយដ្ឋានកុំអោយមានមុខម្ហូបធ្វើអំពីសត្វព្រៃ )ដែលនេះជាគោលដៅសំខាន់មួយរបស់យុទ្ធនាការអន្ទាក់សូន្យដែលដឹកនាំដោយក្រសួងបរិស្ថាន។ ឯកឧត្តមបន្តថា ការដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនេះគឺដើម្បីផ្តល់នូវសុវត្ថិភាពទៅអោយសត្វព្រៃ ព្រោះសត្វព្រៃក៏ត្រូវការសុវត្ថិភាព សត្វព្រៃក៏ត្រូវការភាពសុខសាន្ត សត្វព្រៃក៏ត្រូវការជម្រកដើម្បីវាអាចបន្តពូជនិងបន្តកំណើតតទៅមុខទៀតបាន តែបើសិនយើងបាត់បង់ទាំងអស់នេះ នោះវានិងបាត់បង់សត្វព្រៃ ហើយយើងនឹងបាត់បង់នូវអ្វីៗទាំងអស់...
បន្ទាយមានជ័យ ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេចំពោះប្រជាជន ដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន។ លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ លោក បានថ្លែងថា ក្នុងរយៈកាល...
បាត់ដំបង ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានរងរបួសធ្ងន់ និងសត្វគោ០១ក្បាលបានងាប់ភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ(រន្ទះបាញ់)ពីរករណីក្នុងស្រុកពីរផ្សេងគ្នា នៅវេលាម៉ោងប្រហែល ១២ និង៣០នាទី ថ្ងៃទី២១ ខៃមិថុនា ឆ្នាំ២០២៣នេះ ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីទី០១បានបាញ់ទៅលើឈ្មោះ ឈុំ រតនៈ ហៅលោកគ្រួពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែលគាត់បានធ្វើដំណើរជិះម៉ូតូចេញពីផ្ទះទៅបង្រៀនសិស្សនៅភូមិខ្លែងជួរ លុះដល់ចំណុចស្រែវត្តបឹងទំពាំងឬស្សី...
បាត់ដំបង ៖ ក្នុងពិធីប្រគល់-ទទួលអគារសិក្សា ១ខ្នង នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញអោយលោកគ្រូ...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ១ក្រុមប្រហែល២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០៤ដើមផងដែរ ។ ក្រោយពេលស្តាប់ចម្លើយ ក្រុមក្មេងទំនើងទាំង១៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ការសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី...
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួនជាមួយថ្នាំញៀន ជាង ៣០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះ ថោ សូស៊ីវិន ហៅ ពិន ភេទប្រុស អាយុ ២៧ឆ្នាំ...
ប៉ៃលិន ៖ អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី សប្បាយរីករាយនិងថ្លែងអំណរគុណចំពោះលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលបានលើកលែងមិនយកថ្លៃតូបចំនួន៣ខែ ។ ការប្រកាសលើកលេង មិនអោយអាជីវករបង់ថ្លៃតូបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសលោកជំទាវ បាន ស្រីមុំ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី នៅក្រុងប៉ៃលិនខេត្តប៉ៃលិន ។ លោកជំទាវអភិបាលខេត្ត បានប្រកាសដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ីទាំងអស់...