ខេត្តបាត់ដំបង! បុរសម្នាក់សង្ស័យគាំងបេះដូងបានដេកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង១០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចវត្តនរាធិបតី ក្នុងក្រុមទី១៣ ស្ថិតក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ សាកសពជនរងគ្រោះឈ្មោះ អឿន.សុភាព ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ រស់នៅក្រុមទី១០ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយបើតាមការបំភ្លឺរបស់ប្រពន្ធឈ្មោះ ឆាយ.ថារី...
ខេត្តប៉ៃលិន ៖ ចុងសប្តាហ៍នេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខឆាប់ៗនេះ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ គ្រាន់តែឈានចូលមកដល់ដើមខែធ្នូនេះភ្លាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ចែងក្រុមការងារឱ្យចុះរៀបចំតុបតែងកែលម្អសោភ័ណភាព និងបរិស្ថានល្អតាមទីសាធារណៈ ដូចជានៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់ទទួលឱសថ និងគ្រឿងបរិក្ខារពេទ្យ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ។ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មាធិការទី១០ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍...
បន្ទាយមានជ័យ ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខសមាជិក ដែលកំពុងមានជំងឺ ត្រូវសម្រាកព្យាបាល ចំនួន០២នាក់ ។ ការចុះសួរសុខទុក្ខនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដឹកនាំដោយលោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ដោយបានសួរសុខទុក្ខលោក យ៉ាន់ គឹមសួន ប្រធានផ្នែកផ្សព្វផ្សាយសមាគមក្រុង មានជំងឺត្រូវវះកាត់...
ខេត្តបាត់ដំបង! ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចាត់អោយវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងចុះល្បាតជាប្រចាំដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធករណី ប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែងនៅវេលាម៉ោ១៦និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន...
ខេត្តបាត់ដំបង! ប្រជាពលរដ្ឋជាពុទ្ធបរិស័ទដែលកាន់វិស័យព្រះពុទ្ធសាសនា រាប់ពាន់នាក់មកពីតាមបណ្តាខេត្តជាច្រើនបានមកចូលរួមក្នុងកម្មវិធីបុណ្យមហាសង្ឃទានលើកទី៩ ប្រគេនភត្តដល់ព្រះសង្ឃចំនួន ១០០០អង្គ នៅវត្តសុវណ្ណគីរីភេត្រារាម ហៅ វត្តភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ពិធីនេះដែរបានប្រារព្ធរៀបចំធ្វើឡើងកាលពីថ្ងៃ សៅរ៍ អាទិត្យ ៩ និង ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ .១៨ ខែធ្នូ...
ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន១៤៧នាក់ ដែលដឹកនាំដោយឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ។ ពិធីនេះ...
ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រគល់តំណែងកិត្តិយសនិងសិក្ខាសាលាស្ដីពី”ការងារនិងមុខរប”កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង បានមានប្រសាសន៍ថា មិនថាលេលាបខ្លួន មិនថាគ្រប់ផលិតផល(វេលស៍ខបម៉ាឃីធីង)ប្រើអត់ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយបើនិយាយពីកសិកម្ម គឺជាជីធម្មជាតិដែលកាត់បន្ថយការចំណាយ និងកំណើនទិន្នផល ដែលស្របតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយធ្វើយ៉ាងម៉េចចំណាយតិចចំណេញច្រើន ហើយក្រុមហ៊ុនម៉ាឃីធីងអាចធ្វើបាន។ ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោករក្សាសន្តិភាព និងការពារសន្តិភាពអោយពួកយើង...
ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌចំនួន០១គ្រាប់ត្រូវបានក្រុមបច្ចេកទេសបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(ស៊ីម៉ាក់)រកឃើញនៅពេលចុះបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីតាំងបញ្ចុះបឋមសិលាសាងសង់រង្វង់មូលវិមានឯករាជ្យ។ លោកអនុសេនីយ៍ឯក ឆោម ឈឿយ នាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈបានអោយដឹងថា ការប្រទះឃើញនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចបរិវេណសួននាគបាញ់ទឹក ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជាប្រភេទគ្រាប់(UXO) ចំនួន០១គ្រាប់។ ក្រោយពីប្រទះរកឃើញ គ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានអង្គភាពកំចាត់មីនស៊ីម៉ាក់យកទៅរក្សាទុកដើម្បីរងចាំពេលវេលាធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ។
ខេត្តបាត់ដំបង! ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងបានសម្តែងការសប្បាយចិត្តខ្លាំងនៅពេលបានឃើញអាជ្ញាធរយកចិត្តទុកដាក់ចុះអនុវត្តស្ថាបនាច្រាំងស្ទឹងនិងផ្លូវបេតុងដើម្បីសម្រួលដល់ការធ្វើដំណើរ ខណៈដែលផ្លូវមួយខ្សែនេះរងការខូចខាតបាក់ស្រុតស្ទើបោះបង់ចោលដោយជំនន់ទឹកភ្លៀង។ លោក សេក ផានិត មេឃុំអូរដំបង១ បានលើកឡើងអោយដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះថា ផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះគឺមានប្រវែងជិត ២០០០ម៉ែត្រ ដោយគិតចាប់ពីស្ពានផ្សារខ្វែងរហូតដល់ផ្លូវរថភ្លើង ដែលជាការផ្តួចផ្តើមពីអាជ្ញាធរខេត្ត និងមានការចូលរួមពីសប្បុរសជនផងដែរ ហើយកន្លងមកគម្រោងផ្លូវបេតុងនេះគឺយើងធ្វើបានច្រើនហើយ តែមានកន្លែងខ្លះទើបធ្វើបានមួយចំហៀងដោយសារច្រាំងបាក់ អញ្ចឹងចំណុចដែលបាក់គឺយើងចាប់ផ្តើមធ្វើច្រាំងឡើងវិញ រួចហើយបន្តចាក់បេតុងអោយត្រូវទំហំ០៧ម៉ែត្រ។ លោកបន្តថា សមិទ្ធផលថ្មីដែលរដ្ឋបាលឃុំទទួលបាននាពេលនេះគឺប្រជាពលរដ្ឋមានការសប្បាយចិត្តនិងសាទរខ្លាំង ពីព្រោះផ្លូវនេះកន្លងមកខូចខាតច្រើន ហើយស្ងាត់មិនសូវមានមនុស្សជិះឆ្លងកាត់ទេ ដោយសារច្រាំងកន្លែងខ្លះបាក់ពិបាកជិះ ដល់ឥឡូវកើតផ្លូវថ្មីមកទើបមានការចរាចរណ៍អ៊ូអរឡើងវិញហើយប្រជាពលរដ្ឋដែលរស់នៅមានផ្ទះជាប់តាមដងផ្លូវនេះគឺគាត់សប្បាយចិត្តខ្លាំង ក្នុងនាមលោកជាអាជ្ញាធរឃុំក៏សប្បាយចិត្តដែរដោយទទួលបានផ្លូវបេតុងមួយខ្សែដ៏ធំមួយនេះ។...