ខេត្តបាត់ដំបង! កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានចុះប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ )មួយករណីក្នុងបទល្មើសជាក់ស្តែង។ កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៣និង១០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសៃឡូមួយកន្លែងស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនមនុស្សចំនួន០៧នាក់និងដកហូតវត្ថុតាងរួមមាន៖ -សង្វៀនមាន់ចំនួន ០១ ដុំ -មាន់ជល់ចំនួន ១០ក្បាល -ស៊ុមដាក់មានចំនួន ០៥ -ជញ្ជីងចំនួន ០១ គ្រឿង...
ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ក្នុងករណីបទធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) មួយករណី ដោយបានធ្វើការនាំខ្កួនជនសង្ស័យចំនួន០២នាក់។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីបទធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួន បានយកដុំថ្មគប់ទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង...
ប្រទេសថៃ ៖ សមត្ថកិច្ចថៃ បានស្រាវជ្រាវរកឃើញម៉ូតូ៣៧គ្រឿង ដែលចោរលួចយកមកលាកទុកនៅក្រោយផ្ទះមួយកន្លែង ជាប់ព្រំដែនថៃកម្ពុជា នៃឃុំប៉ានសឿក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ត្រៀមនាំចេញទៅកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។ ការបង្រ្កាបនេះ ក៏មានការសហការជាមួយប៉ប៉ុស្តិទី១៣ និងប៉ុស្តិ៍នគរបាលព្រែកណាំសៃ ដោយបានធ្វើការចុះល្បាតដើម្បីទប់ស្កាត់ និងស្ទាក់ចាប់សកម្មភាពខុសច្បាប់ តាមច្បាប់គយក្នុងតំបន់ទទួលខុសត្រូវ រហូតរកឃើញម៉ូតូសង្ស័យគ្មានស្លាកលេខ ក្នុងតំបន់ខាងក្រោយផ្ទះ ដែលជាគោលដៅតាមខ្សែបន្ទាត់ព្រំដែនកងកម្លាំងយោធាចុះឆែកឆេរផ្ទះគោលដៅ បានរកឃើញ ម៉ូតូចំនួន៣៧គ្រឿង...
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ៅ សុធី (ហៅ វែង) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ...
ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៥នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៤.ខែមីនា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចគល់ស្ពានផ្សារខ្វែង ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AL-5431 បើកបរដោយឈ្មោះ វណ្ណ សុភារី ភេទស្រី អាយុ៣២ឆ្នាំ និងអ្នករួមដំណើរម្នាក់ជាក្មេងស្រីអាយុប្រហែល២ខួប និងម្នាក់ទៀតជាម្តាយឈ្មោះ ឆម ចិន្តា អាយុ៥២ឆ្នាំ អ្នកទាំងបីរស់នៅភូមិកំពង់ពិល...
ខេត្តបាត់ដំបង! នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ បានមានប្រសាសន៍បើកក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥រួមមាន៖...
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពី ការអនុវត្តកម្មវិធីផ្តល់អាហារ តាមសាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ និងត្រៀមថវិកាជាង ៤លានដុល្លា សម្រាប់អនុវត្តនៅឆ្នាំ២០២៣ ។ សូមអាចសេចក្តីលម្អិតខាងក្រោម ៖
ខេត្តបាត់ដំបង! កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន០១ ករ ណីក្នុងបទ ល្មើសជាក់ស្តែង។ កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៩ និង៥០នាទី ថ្ងៃទី១ ៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់រួមមាន! ១-ឈ្មោះ សាយ សុផាន់ណា ភេទស្រី អាយុ១៦ឆ្នាំ ២-ឈ្មោះ សាយ សុផានី...
ខេត្តបាត់ដំបង! បុរសវ័យម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានដើរធ្លាក់ចូលទឹកស្ទឹងបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចស្ទឹងចាស់ ស្ថិតនៅក្រុម១២ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ សាកសពជនរងគ្រោះមានឈ្មោះ សាយ សេត ភេទប្រុស អាយុ៦៥ឆ្នាំ ជាមនុស្សមានសតិវិបល្លាសនិងតែងស្រវឹងស្រាជាប្រចាំ ស្នាក់នៅវត្តសំបួរមាស ហៅវត្តប្រឡាយថ្ងូរ ស្ថិតនៅក្រុមទី១២ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង...
កំពង់ស្ពឺ៖ មន្ត្រីរាជការទាំងអស់ បើបានទទួលការទុកចិត្តពីរាជរដ្ឋាភិបាលតែងតាំងជាអភិបាលស្រុកគឺត្រូវតែបម្រើរាស្ត្រ តាំងខ្លួនជាខ្ញុំកញ្ជះរាស្ត្រ បំពេញគ្រប់តម្រូវការដែលរាស្ត្រចង់បាន គឺមិនមែនតាំងខ្លួនជាចៅហ្វាយនៃរាស្ត្រនោះទេ។នេះជាការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីនៃអភិបាលស្រុកបេសដ្ឋ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានលើកឡើងថា បុគ្គលដែលទទួលបានការតែងតាំងហើយធ្វើការមិនទទួលខុសត្រូវ គឺមិនអាចកាន់តំណែងបន្តទៀតបានទេ និយាយរួមដាក់ស្រួល ដកស្រួល ឬជួនកាលដាក់មិនបាន តែអាចដកបាន ។ក្នុងន័យនេះគឺសុំឱ្យបងប្អូនជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវតែយកអស់កម្លាំងកាយចិត្តក្នុងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។ លោកបានគូសបញ្ជាក់ថាសម្តេច ស...