ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនរា បានចុះស្រាវជ្រាវសស៊ើបអង្កេតរហូតបង្ក្រាបនាំខ្លួនបានជនសង្ស័យ០១នាក់ជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់សោរចូលលួចទ្រព្យសម្បត្តិ) ។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង០៧និង០០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ការីម រ៉ូហ្សាក់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។...
ពោធិ៍សាត់ ៖ អាជ្ញាធរស្រុកខេត្តនិងជំនាញពាក់ព័ន្ធថាមិនដឹងខណៈ មានគ្រឿងចក្រមួយគឿងចូលកាយដីធ្វើក្រវ៉ាត់ព្រំឈូសឆាយ និងវាយព្រៃមួយកន្លែងនៅចំណុចភ្នំច្រកហា ស្ថិតនៅភូមិក្សេតបុរី ឃុំសន្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ តាមការអោយដឹង ពីប្រជាពលរដ្ឋ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា មានក្រុមហ៊ុនមួយមានឈ្មោះ សុីអិនសុីមេហាវ បានចូលជីកកាយធ្វើព្រំ និងវាយព្រៃតែមិនដឹងមានមានច្បាប់អនុញ្ញាត ឬក៏ធ្វើអ្វីទេ ។ តែបើតាមការអោយដឹង ពីរខាងអ្នកបកប្រែអោយចិន ឈ្មោះ ចាំង ដែលស្ថិតនៅចំនុចដីព្រៃខាងលើ បានប្រាប់មកសារព័ត៌មានយើងថា ក្រុមហ៊ុនហ្នឹង...
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍“ម៉ារ៉ាតុងសង្ក្រាន្តបាត់ដំបង ២០២៣” ដែលមានចម្ងាយ០៥គីឡូម៉ែត្រដើម្បីអបអរសាទរ និងផ្សព្វផ្សាយព្រឹត្តិការណ៍”សង្ក្រាន្តបាត់ដំបង២០២៣”ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្តចាស់ ស្ថិតក្នុងក្រុងបាត់ដំបង។ ជួបសំណេះសំណាលក្នុងកម្មវិធីនេះដែរ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក.ទទួលបន្ទុក០៣ខេត្ត (បាត់ដំបង.ព្រៃវែង.និងបន្ទាយមានជ័យ) តាំងនាមអោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងមូល ឯកឧត្តមបានមានប្រសាសន៍ថា ថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរខេត្ត ពិសេសរដ្ឋបាលក្រុងបាត់ដំបងដែលបានជួយសហការរៀបចំនិងសម្របសម្រួលក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ...
ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សនៅខេត្តប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអានសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងគោលនយោបាយរបស់...
បន្ទាយមានជ័យ ៖ ឯកឧត្តម សេរី កុសល់ ទេសរដ្ឋមន្រ្តីនិងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេដែលនាំមកនូវសន្តិភាពជូនប្រទេសជាតិ ហើយនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋ ។ ឯកឧត្តមលើឡើងដូចនេះ ក្នុងឱកាសអញ្ចើញជួបសំណោះសំណាល ជាមួយពលរដ្ឋ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា នៅឃុំស្ពានស្រែង ស្រុកភ្នុំស្រុក ខេត្តបន្ទាយមានជ័យ ជាង១០០០នាក់ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។...
ពោធិ៍សាត់ ៖ ក្រុមក្មេងទំនើង ៦នាក់ ដែលតែងធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឃាត់ខ្លួនធ្វើការអប់រំណែនាំបញ្ឈប់សកម្មភាពល្មើសទាំងនេះ ។ លោកវរសេនីយ៍ត្រី ឆ្លាំង មឿង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មដា បានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានឃាត់ក្រុងក្មេងទំនើង ចំនួន...
ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្តថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ខ្លួនស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់ជាច្រើននាក់ផងដែរ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖...
ប៉ៃលិន ៖ ក្នុងយន្តការដោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានបានទាន់ពេលវេលា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព និងផលប៉ះពាល់បរិស្ថាន ដែលកើតចេញពីក្រុមហ៊ុនកែរច្នៃរ និងវេចខ្ចប់ផ្លែស្វាយ សម្រាប់នាំចេញ ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសហការរកដំណោះស្រាយ ជាមួយក្រុមហ៊ុន បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង...
បាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកកន្រ្តកលុយ) ។ កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចមុខផ្ទះសំណាក់ យីហោ សុភ័ក្ត ស្ថិតភូមិជ្រៃកោង សង្កាត់ស្លាកែត ក្ក្រុងបាត់ដំបង បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពដោយជិះម៉ូតូចំនួន០២គ្រឿង...
បាត់ដំបង ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានរៀបចំបើកសម្ពោធពិព័រណ៌ពាណិជ្ជកម្ម២០២៣ ក្រោមប្រធានបទ “យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង” ដែលរៀបចំធ្វើឡើងនៅបរិវេណផ្សារទំនើប ភួ ពុយ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោមវត្តមានឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក ផេង សិទ្ធី អភិបាលរងខេត្ត លោកឧកញ៉ា លឹម...