បន្ទាយមានជ័យ ៖ សាខាពន្ធដារខេត្តបន្ទាយមានជ័យ រយៈពេលមួយព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ” ដល់អ្នកជាប់ពន្ធតូច អោយបានយល់ពីនិតិវិធីនៃការប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ។ សិក្ខាសាលានេះ មានការចូលរួមពីអ្នកសារព័ត៌មាន និងអាជីវករ ជាម្ចាស់សហគ្រាស ចំនួន៥០នាក់ នៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ ។ លោក វៃ សាវឿត មន្រ្តីពន្ធដារខេត្តបន្ទាយមានជ័យ បានធ្វើបទបញ្ហាពី និតិវិធីក្នុងការធ្វើលិខិតចំណូលចំណាយប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីងាយស្រួលដល់ការគិតពន្ធ...
ព្រៃវែង៖ កុមារីអាយុ១១ឆ្នាំ៦ខែម្នាក់បានស្លាប់ដោយសារឆ្លងជំងឺផ្តាសាយបក្សី H5N1។ ក្មេងស្រីនោះរស់នៅភូមិ រលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នេះបើតាមព័ត៌មានផ្សាយដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ មុនឈានដល់ក្មេងស្រីនោះស្លាប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្មេងស្រីនោះមានរោគសញ្ញាគ្រុនក្តៅ៣៩អង្សាសេ ព្រមទាំងក្អក និងឈឺក ដោយគ្រួសារក្មេងស្រីនោះបាននាំនាងមកព្យាបាលនៅតាមមន្ទីរពេទ្យនៅមូលដ្ឋាន ប៉ុន្តែស្ថានភាពនាងនៅតែមិនធូរស្រាល ក៏គ្រួសារបញ្ជូននាងមកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យកុមារជាតិបានយកសំណាកផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយលទ្ធផលបានបង្ហាញនៅថ្ងៃទី២២...
ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះរោងដាក់ចំបើងគោ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនអស់ទាំងស្រុងនៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិស្លរខ្លាញ់ ឃុំបួរវិល ស្រុកបវេល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលឲ្យឆេះរោងដាក់ចំបើងគោ ទំហំ ៧ម៉ែត្រ×៨ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្គសី និងសម្ភារៈខូចខាតរួមមាន: -ម៉ាសុីនបោកខោអាវ ១ -ទូរទឹកកក១ -កង់១ -ចំបើង ៧០០ដុំ...
ខេត្តបាត់ដំបង! ពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាតសរុបចំនួន ៣០គ្រួសារ រស់នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនដែលមានលោក យុត សុភ័ណ្ឌ និងលោកស្រី ម៉ាក យ៉ារិន ហៅស្មី ព្រមទាំងបុត្រាបុត្រី មកពីឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាសចុះនាំយកអំណោយមនុស្សធម៌ចែកជូនដល់ពលរដ្ឋជាជនចាស់ជរាដែលមានជីវភាពខ្វះខាត នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ លោកស្រី ម៉ាក យ៉ារិន ហៅស្មី បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង...
ខេត្តបាត់ដំបង! យ៉ាងហោចណាស់មានមនុស្សក្មេងចាស់ចំនួន០៤នាក់បានរងរបួសស្រាលបន្តិចបន្តួចនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២២.ខែកុម្ភះ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ប្រភពបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៨មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AD-2914 បើកបរដោយស្រ្តីម្នាក់ ដឹកក្មេងសិស្សសាលា០២នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-0800 បើកបរដោយស្ត្រីចំណាស់ម្នាក់ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយដួលរងរបួសស្រាលទាំងបួននាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។...
ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់និងរំសេវផងនោះ ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលក្រុមជាងចុះកាយរណ្តៅដីបុកគ្រឹះដើម្បីសាងសង់លំនៅឋាន។ សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋឈ្មោះ សន គៀង ភេទប្រុស អាយុ ២៧ឆ្នាំ ដែលអ្នកមើលការសំណង់នៅត្រង់ចំណុចក្រុមទី៧ ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅពេលដែលក្រុមជាងចុះកាយរណ្តៅដីបុកគ្រឹះដើម្បីសាងសង់លំនៅឋាន។ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានសហការជាមួយមន្ត្រីអាជ្ញាធរកំចាត់មីនកម្ពុជា CMAC ចុះទៅពិនិត្យនិងបានបញ្ជាក់ថា គ្រាប់ដែលពលរដ្ឋប្រទះឃើញនាពេលនេះ...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានបេក្ខជន ចំនួន១៧៩នាក់ បានដាក់ពាក្យ និងមកប្រឡងជ្រើសរើសយោធិនអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។ ការបើកវិញ្ញាសារនេះ ធ្វើឡើងក្រោមការរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារជ្រេីសរេីសយោធិន កងរាជអាវុធហត្ថខេត្ត ដោយមានការជួបប្រជុំជាមួយក្រុមការងារទី២ នៃកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង...
បន្ទាយមានជ័យ ៖ ផ្លូវចំនួនពីរខ្សែប្រវែងជាង២០០០ម៉ែត្រ នៅស្រុកអូរជ្រៅ ក្នុងឃុំចំនួន២ ត្រូវបានប្រែក្លាយ ស្ថាបនាទៅជាផ្លូវបេតុង ជាគម្រោងរបស់ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់បឹងទន្លេសាប ជំហាន២ (TSSD-AF) ត្រូវបានបេីកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិតីភាពលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។...
ខេត្តបាត់ដំបង ! នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងសហការីបានអញ្ចើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្តផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាជនជាតិព័រ ចំនួន១០០គ្រួសារ ដែលរស់នៅតំបន់ដាច់ស្រយាលស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...
បន្ទាយមានជ័យ ៖ នៅយប់ម៉ោង៩ និង០០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អគ្គីភ័យកំពុងឆាបឆេះ ព្រៃក្រោយខារ៉ាអូខេនាគទិព្វ២ ផ្លូវស្តង់តាងួទៅដីថ្មី ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ករណីអគ្គីភ័យនេះ ត្រូវបាន អាជ្ញាធរ និងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង អន្តរាគមន៍បាញ់ពន្លត់ តែដោយសារស្ថានភាពភ្លើងឆាបឆេះ ខ្លាំងពេកសមត្ថកិច្ច បានជ្រើសរើសយកវិធីបាញ់ស្កាត់ ដើម្បីការពារកុំឲ្យរាលដាលឆេះដល់លំនៅឋានប្រជាពលរដ្ឋ ។ ដោយឡែក ករណីនេះ តាមការសន្និដ្ឋានបឋម...