បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រកាសផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងមេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយបានប្រកាសតែងតាំងលោកអនុសេនីយ៍ឯក សុខ ឡេង ពីមេបញ្ជាការរងមូលដ្ឋានក្រុងសិរីសោភ័ណ ទៅជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរភស្តុភារ ។ លោកអនុសេនីយ៍ឯក ហ៊ូ សារី...
បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការកិច្ចសន្យាជាមួយ KTV AZIB និងG9 នៅក្រុងប៉ោយប៉ែត ក្រោយបែកធ្លាយ រូបភាពមានទាំងល្បែងស៊ីសង និងប្រើប្រាស់គ្រឿងញៀន ។ ការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានេះ ធ្វើឡើងដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងប៉ុស្តិ៍ប៉ោយប៉ែតនៃអធិការក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១២ និង១៣ ខែមករា ឆ្នាំ២០២៤ ទៅលើទីតាំងទាំងពីរខាងលើ ដោយក្នុងខ្លឹមសារ នៃកិច្ចសន្យា របស់សមត្ថកិច្ចនគរបាលក្រុងប៉ោយ ទៅលើទីតាំងខាងពីរខាងលើគឺ ៖ ទី១.គោរពតាមច្បាប់...
ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។ ការកត់សម្គាល់ប្រកបដោយសុទិដ្ឋិនិយមដូចគ្នានេះត្រូវបានបញ្ជាក់ឡេីង ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចែករង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៣ ដែលជាប់និទ្ទេសA ចំនួន៨២នាក់ ។ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សាឆ្នាំ ២០២២-២០២៣ កន្លងទៅនេះ មានបេក្ខជន បេក្ខនារី ក្នុងបញ្ជីចូលរួមប្រឡងមានចំនួន...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ។ជាកិច្ចចាប់ផ្ដេីម លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វិស័យសុខា ភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។ ការលើកឡើងរបស់លោកជំទាវធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ...
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ជាជនជាតិថៃ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនស្ស័យទាំង២នាក់ មាន ៖ ១-ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត...
បន្ទាយមានជ័យ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីធ្វើឲ្យខូចដោយចេតនា និងលួចមានស្ថានទម្ងន់ទោស ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើមាន ៖ ១-ឈ្មោះ ឆេង មុនីរ៉ាហ្វូ ភេទប្រុស...
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកបាណន់ បានចុះអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្តីពីការចុះរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ នូវដីចំណីស្ទឹង ដែលជាអតីតដីរបស់វត្តបាយដំរាំ ស្ថិតក្នុងភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានអោយដឹងថា ដោយយោងតាមការស្នើសុំរបស់លោក អាចារ្យ គណៈកម្មការវត្តបាយដំរាំ ជាបន្តបន្ទាប់ក្នុងការយកទីតាំងផ្សារបាយដំរាំនេះ ដើម្បីធ្វើជាសួន...
ប៉ៃលិន ៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ខ្លួន កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត...