បន្ទាយមានជ័យ ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចុះពិនិត្យសិក្ខាកាម ធ្វើលំហាត់យុទ្ធដំណើរទ័ព មុនពិធីបិទវគ្គ ។ វគ្គហ្វឹកហ្វឺននេះ ប្រព្រឹត្តទៅដោយធ្វើការជិះឡានចំងាយ២៥គីឡូ និងឈប់សំចតដេកមួយយប់ ហើយព្រឹកឡើង ធ្វើយុទ្ធដំណើរទ័ពដោយថ្មើរជើង ឆ្លងកាត់ឧបសគ្គដោយធម្មជាតិចំងាយ១៨គីឡូ ដោយមានសិក្ខាកាម ចំនួន១០០នាក់ និងមានរយៈពេល ៣ខែចាប់ពី ថ្ងៃ២៥ ខែសីហា ដល់ថ្ងៃទី២០...
បាត់ដំបង ៖ ស្ត្រីចំណាស់ម្នាក់ បានដាច់ជើងម្ខាង និងស្លាប់ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ នៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូស្គុបពីពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CF-6187...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណ:អភិបាលខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុងប៉ៃលិន ភូមិ សង្កាត់ទាំង៤ ចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ។ តាមរយៈវេទិការផ្សព្វផ្សាយ...
ព្រះវិហារ ៖ មានប្រជាពលរដ្ឋជាច្រើនកុះករ បានចូលរួមកម្សាន្តព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ធ្វើអោយកម្មវិធីបុណ្យអ៊ុំទូកឆ្នាំនេះ មានសភាពអ៊ូអរ ខុសពីឆ្នាំមុនៗ ។ កម្មវិធីបុណ្យអ៊ុំទូកនេះដែរ គេសង្កេតឃើញមានរៀបចំកម្មវិធីតាំងពិពរ័ណ៍ផលិតផលកសិកម្ម និងវិត្ថុអនុស្សាវរិយ៍ មកពីគ្រប់ទូរទាំង ៨ក្រុង ស្រុក និងមកពីតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ នៅពេលរាត្រី មានបង្ហោះគោម អុចកាំជ្រូច បណ្តែតប្រទីប ដើម្បីអបអរសាទរពិធីបុណ្យអ៊ុំទូកឆ្នាំ២០២៣ ។...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីចូលរួមវេទិការសាធារណ: ដែលរៀបចំឡើង ដោយក្រុមប្រឹក្សានិងរដ្ឋបាលខេត្តប៉ៃលិន ដោមានការលើកឡើងពីពលរដ្ឋជួបការលំបាក គ្មានទីផ្សារទិញដំឡូង ក៏ដឹកនាំ ក្រុមការងារមន្ត្រីរាជការកងកម្លាំង ទាំង៣ប្រភេទ យុវជនសសយក ចុះជួយដកនិងទិញដំឡូងជ្វា ប្រជាពលរដ្ឋដែលស្ថិតនៅ ភូមិផ្ទះស្បូវ ឃុំស្ទឹងកាច់ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។ លោក អ៊ុំ...
បន្ទាយមានជ័យ ៖ សិស្សសាលា អុី ឌី សុី (EDCs) ទាំងបួនសាខា នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការប្រឡងប្រជែងឈានទៅប្រឡងផ្តាច់ព្រ័ត្រ យកមេដាយសិស្សពូកែប្រចាំឆ្នាំ២០២៣ លើ៤វិញ្ញាសារ នៅសាខាកណ្តាលក្រុងសិរីសោភ័ណ ។ លោកស្រី ឈុន វណ្ណា នាយិកាសាលា អុី ឌី សុី បានអោយដឹងថា ជារៀងរាល់ឆ្នាំ...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះលើកបទល្មើសល្បែងសុីសងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកយុទ្ធនាការដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ហើយធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងអោយបញ្ឈប់សកម្មភាព ។ ជាលទ្ធផលនៃការចុះត្រួកពិនិត្យល្បែងសុីសងខុសច្បាប់សមត្ថកិច្ចបានរកឃើញ និងណែនាំអោយម្ចាស់ទីតាំងចំនួន០៦ទីតាំង រួមមាន ៖ ១-ក្រុងប៉ោយប៉ែត ចំនួន ០៦ទីតាំង, ២-ក្រុងសិរីសោភ័ណ ចំនួន...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាព ការងារ ឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ។ បន្ទាប់ពីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារដែលសម្រេចបាននៅ ឆ្នាំ២០២៣រួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងការវាយ តម្លៃ...
បន្ទាយមានជ័យ ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោយពីចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងក្រុងសិរីសោភ័ណ និងមន្ត្រីជំនាញចុះវាស់វែងអក្សផ្លូវ កំណត់ចំណីផ្លួវ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣រួចមកលោកបានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ត ធ្វើជាគំរូក្នុងការរុះរើដោយខ្លួនឯង និងស្នើសូមអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវជាតិលេខ៥៦ ចូលរួមដោយស្ម័គ្រចិត្ត រុះរើសំណង់ដូចជា សំយាបផ្ទះ...
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វេីការស៊េីបអង្កេតស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ចោទពីបទឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់) ។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលទី១.ឈ្មោះ យឿម ម៉ែន ភេទប្រុស...