ប៉ៃលិន៖ មានករណីឃាតកម្មមួយ បង្កដោយប្រពន្ធកាប់សម្លាប់ប្តីខ្លួនឯង នៅក្នុងផ្ទះ ក្រោយពីប្តីត្រឡប់មកពីចូលរួមខួបកំណើតស្រវឹងដេកលង់លក់មិនដឹងខ្លួន នៅវេលាម៉ោងប្រហែល៣ជិតភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកវរសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេង គឹមចេង អាយុ៧០ឆ្នាំ ជនដៃដល់ឈ្មោះ ចេងចាន់ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ អ្នកទាំងពីរ...
តាកែវ៖ ទារកម្នាក់មានអាយុទើបតែ៤០ថ្ងៃប៉ុណ្ណោះបានបាក់ក ស្លាប់ភ្លាមៗក្រោយពីលោកឪពុកបង្កើត ទំលាក់កូនដែលបីនៅហ្នឹងដៃទៅលើគ្រែ។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង១០នាទី ចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ សោម ហុកហេង ភេទប្រុស អាយុ២៤ឆ្នាំ និងមានប្រពន្ធឈ្មោះ នាង ស្រស់អាយុ២០ឆ្នាំ ទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង...
ពោធិ៍សាត់ ៖នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង១៧:១០នាទី កម្លាំងប៉ុស្តិ៍អូរតាប៉ោង ដឹកនាំដោយលោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍អូរតាប៉ោង បានចុះបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១លើក នៅចំណុចផ្ទះឈ្មោះ ផន សខ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង (ម្ចាស់ផ្ទះបានរត់គេចខ្លួន) ស្រុកបាកាន ខេត្តពោធិ៍សាត់។...
ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រួសារកូនភ្លោះ ៣នាក់ លេខរៀងទី៤០៣ រស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន នាថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន...
ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងឯកឧត្តម ហោ ណាំហុង និងឯកឧត្តម ឌិត មុន្ទី ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
ប៉ៃលិន៖ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាអនុ ប្រធាន អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរ ដោយក្រុមការងារ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុង ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ លោកជំទាវបាន ស្រីមុំ អនុប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ បាន អញ្ជើញចុះពិនិត្យមើល ការរៀបចំកែរលម្អបន្ថែម ចំពោះសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ...
(បាត់ដំបង)៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើអោយផ្លូវជាច្រើនខ្សែក្នុងក្រុងបាត់ដំបងរងការខូចខាតពិបាកធ្វើដំណើរទើបប្រជាពលរដ្ឋបង្ខំចិត្តស្នើដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពន្លឿនការជួសជុលនិងធ្វើឡើងវិញ។ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមដងផ្លូវលំមួយខ្សែរត្រង់ចំណុចក្រុមទី២៤និង២៥ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានលើកឡើងដូចៗគ្នាអោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា ផ្លូវលំមួយខ្សែនៅក្នុងភូមិសាស្ត្រខាងលើនេះ បានរងការលំបាកយូរណាស់មកហើយដោយខ្វះប្រព័ន្ធលូនិងមុខទឹកហូរចេញបង្ករអោយជន់លិចនៅពេលភ្លៀងធ្លាក់មកម្តងៗនិងមានជង្ហុកជ្រៅៗពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកនិងបណ្តាលអោយកើតមានករណីគ្រោះថ្នាក់សិស្សសាលាជិះម៉ូតូដួលជាញឹកញាប់ផងដែរ។ ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរភូមិឃុំ ក៏ដូចជាមន្ត្រីជំនាញជួយដោះស្រាយធ្វើជូនពួកគាត់ផង បើមិនទាន់បានជាបេតុង ឬកៅស៊ូ ក៏បានត្រឹមគ្រួសម៊ិចចាក់បំពេញកិនបង្ហាប់ដើម្បីសម្រួលអោយពួកគាត់បានធ្វើដំណើរស្រួលផង ពីព្រោះចាប់តាំងពីក្រុមហ៊ុនមកកាយរៀបចំប្រព័ន្ធលូរំដោះទឹកស្អុយមក ខាងក្រុមហ៊ុនបានទុកចោល បណ្តាលអោយបែកភក់ ដក់ទឹក ពិបាកធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់ម្តងៗ។ ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋខាងលើនេះដែរ លោក ថូ សំរិទ្ធ ចៅសង្កាត់ព្រែកព្រះស្តេច...
បាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤៩គ្រាប់ត្រូវបានរកឃើញនៅក្រោមដីខណៈដែលក្រុមការងារនៃរដ្ឋបាលសង្កាត់អូរចារកំពុងដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូ និងធ្វេីផ្លូវជូនប្រជាពលរដ្ឋ នៅចំណុចក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើនេះបានកើតឡើងរយះពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២និងថ្ងៃ៣ ខែកញ្ញាឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុន លឿង ជ័រ ដាក់គ្រឿងចក្រចុះកាយរៀបចំដាក់ប្រព័ន្ធលូ និងបើកផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើ។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌទាំង៤៩គ្រាប់ក្នុងនោះមាន ប្រភេទក្បាលគ្រាប់រ៉ូកែត , ប្រភេទក្បាលគ្រាប់130 , ប្រភេទក្បាលគ្រាប់DK75 , ប្រភេទក្បាលគ្រាប់85...
ខេត្តប៉ៃលិន ៖ កម្លាំងនគរបាល ចុះបង្រ្កាបករណីក្មេងទំនើងមួយក្រុម ភាគច្រើនជាសិស្ស ដែលជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងរំពងសម្លេង (ប្រែន) និងកែឆ្នៃខុសលក្ខណៈបច្ចេកទេស ឃាត់ខ្លួនបានយុវជនច្រើននាក់ យកទៅអប់រំនិងធ្វើកិច្ចសន្យារាងចាល។ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ កាលពីវេលាម៉ោង ០៩ និង០០នាទីព្រឹក ថ្ងៃដដែលកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាក សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក បានធ្វើការចុះបង្រា្កបក្រុមក្មេងទំនើងមួយក្រុម ដែលបានជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮសម្លេងខ្លាំង(ប្រែន) និងកែឆ្នៃខុសលក្ខណៈបច្ចេកទេសដែលបានបង្កការំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្ករភាពអសន្តិសុខក្នុងខេត្តប៉ៃលិន។ ក្រោយការចុះបង្ក្រាបនគរបាល បាននាំខ្លួនក្រុមក្មេងទំនើងចំនួន០៧នាក់...