ខេត្តបាត់ដំបង! រដ្ឋបាលក្រុងបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់លំនៅឋាន និងអាជីវកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ , ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតក្នុងតំបន់អភិរក្ស(ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ )នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើសំយ៉ាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញអោយអស់។ យោងតាមសេចក្ដីសម្រេចលេខ៥៣៥ សសរ ចុះថ្ងៃទី១៧...
ភ្នំពេញ៖ ទិវាមច្ឆជាតិ ១ ខែកក្កដា ឆ្នាំ ២០២២ នឹងប្រារព្ធក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតទិវាមច្ឆជាតិតាមរយៈអនុក្រឹតលេខ៩៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២។ គោលបំណងបំផុសប្រជាពលរដ្ឋចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍវិស័យជលផល...
ខេត្តបាត់ដំបង! រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបងវិញ។ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់ឃ្លាំងស្តុកទំនិញទាំងអស់ក្នុងភូមិសាស្ត្រក្រុងបាត់ដំបងមេត្តាជ្រាបថា ដើម្បីចូលរូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈ និងការពារថែរក្សា ផ្លូវថ្នល់ឱ្យបានយូរអង្វែង រដ្ឋបាលខេត្តស្នើឱ្យប្តូរទីតាំងឃ្លាំងស្តុកទំនិញដែលមាននៅក្នុងក្រុងបាត់ដំបង ទៅផ្លូវវាងក្រុងឱ្យរួចរាល់យ៉ាងយូររយៈពេល០១ឆ្នាំ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣។ យោងតាមសេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជក និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបងបណ្តាលឱ្យខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការហាមឃាត់ទៅលើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ២២នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ១៧ករណីឆ្លងក្នុងសហគមន៍។ ក្រសួងបានឱ្យដឹងបន្ថែមថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០១៥នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២១,១១៦នាក់នៅទូទាំងប្រទេស។ ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ–១៩ សរុបរហូតដល់...