ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ ៕
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៧នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខរដ្ឋាករទឹកបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1M-1148 បើកបរដោយស្ត្រីម្នាក់ ដឹកកូនប្រុសស្រី០២នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាស្កុបពី ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AH-8554...
បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា ពាក្យថា កង្វះខាតមិនចេះចប់នោះទេ ដូច្នេះក្នុងនាមជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវកំណត់ឲ្យបានច្បាស់លាស់ លើសេវាសាធារណៈ សន្តិសុខ ភូមិឃុំមានសុវត្ថិភាពនិងសេវាអប់រំ សេវាសុខាភិបាល។ ថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារស្រុកម៉ាឡៃ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ លោក...
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។ ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែមីនា...
កំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ មិនមែនជាខេត្តបើកល្បែងស៊ីសងនោះទេ ខេត្តនេះជាខេត្តអ្នកប្រាជ្ញ ប្រជាពលរដ្ឋជាអ្នកខិតខំរកស៊ីទទួលទាន និងសិក្សារៀនសូត្រ និយាយរួមជាខេត្តដែលមានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ធ្វើការងារមិនសង្វាតជាមួយល្បែងស៊ីសង ផ្សងសំណាងនោះទេ ។ នេះបើតាមការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។ លោក វ៉ី សំណាង បានលើកឡើងថា...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្រ្តីប្រតិបត្តិសាខាសហការជាមួយលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យជ្រោយស្តៅ ក្នុងស្រុកថ្មគោល គោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាននិងកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ។ យុទ្ធនាការនេះមានគោលបំណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្សឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ។ លោក...
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការរាជអាវុធហត្ថខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តព្រះវិហា ចូលរួមគោរពដួងវិញាណក្ខន្ធសពលោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពដោយរោគាពាធកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅគេហដ្ឋានសពស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងនិងខេត្តព្រះវិហារ ។ នៅក្នុងឪកាសនោះលោកមេបញ្ជាការ ក៏ដូចជា...
បាត់ដំបង ៖ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ ក្នុងរយៈដ៏ខ្លីខាងមុខ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំក្រុងពាលីសុំសេចក្ដីសុខ ដើម្បីរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ...
ប៉ៃលិន ៖ ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបេសកម្មពិសេស កាលពីថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូឆ្លង ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍ (ទ្វារប្រាំបី) ស្ថិតនៅវត្តគីរីរតនារាមហៅវត្តភ្នំយ៉ាត ក្រុងប៉ៃលិន។ ពិធីនេះក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញា ដួងផង់ ព្រះអាគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ជាមួយនិងការអភិវឌ្ឍគ្រប់វិស័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ក៏មិនភ្លេចអរគុណសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ ពិសេសផ្នែកព្រះពុទ្ធសាសនា ហើយនៅតំបន់នេះពីមុន គឺជា...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នានៅវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី២៥ ខែមីនា ឆ្ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក ស្កុបពីពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AN-8411 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AT-6421បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង...