Connect with us

ព័ត៌មានជាតិ

សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ចំនួន ២០០នាក់ ក្នុងស្រុកសំឡូត​ ខេត្តបាត់ដំបង​ ទទួលបានអំណោយពី​ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ស សុខា

បាតដំបង​ ៖​ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ចំនួន ២០០នាក់ ក្នុងស្រុកសំឡូត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកសំឡូត ។

ក្នុងឱកាសនោះដែរ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ស សុខា ក៏បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគល់ជូនសិស្សានុសិស្សទាំង ២០០នាក់នោះ ដែលក្នុងម្នាក់ៗទទួលបាន ៖ កង់ ចំនួន ១គ្រឿង និងសម្ភារៈសិក្សា ចំនួន ១កញ្ចប់ និងលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំង ក្រុមការងារយុវជន ទទួលបានថវិកាមួយចំនួនផងដែរ៕