អធិការដ្ឋាននគរបាលស្រុកសំពៅលូន បំភ្លឺច្បាស់ៗ ក្រោយសារព៍ត៌មានមួយផ្សាយខុសការពិត

បាត់ដំបង៖ អ្នកលក់គ្រឿងអលង្ការ មាសផ្លាកទីន នៅក្នុងស្រុកសំពៅលូន ចំនួន១៤តូប បានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលស្រុកសំពៅលូន ឲ្យជួយអន្តរាគមន៍ ពាក់ពន្ធ័លោកអធិការស្រុកសំពៅលូនរំខានដល់អាជីវករឲ្យចូលទៅបំភ្លឺករណីទទួលផលចោរកម្មជាញឹកញាប់។ ពាក់ពន្ធ័នឹងអាជីវកលក់មាសក្នុងស្រុកសំពៅលូន កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្លាប់បានធ្វើការអញ្ជើញ អាជីវករលក់មាស ចំនួន០៣ នាក់ ដោយសារតែពួកគាត់មានការជាប់ពាក់ពន្ធ័ ៖ ១-ឈ្មោះ ប៊ន ម៉ានិន ភេទស្រី អាយុ ៤១ ឆ្នាំ  , ឈ្មោះ សន ស៊ាងហ៊ាន់ ភេទប្រុស អាយុ ៥០ ឆ្នាំ  អ្នកទាំងពីរមានទី លំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង រឿងពួកគាត់បានទទួលទិញចិញ្ចៀន និងខ្សែរក ផ្លាកទីន ក្នុងដើមខែឧសភា ឆ្នាំ២០២៣ ទិញពីជនសង្ស័យឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ  (សមត្ថកិច្ចយើងឃាត់ខ្លួនបាន) មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងជនសង្ស័យឈ្មោះ សែន សុផុន ភេទប្រុស អាយុ ៣០ ឆ្នាំ (សមត្ថកិច្ចយើងឃាត់ខ្លួនបាន) មានទីលំនៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដែលបានធ្វើសកម្មភាព លួចរបស់ជនរងគ្រោះឈ្មោះ ញឹក សុជាតា ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ , ទី៣-អាជីវករឈ្មោះ ស៊ឹម សង ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលគាត់បានធ្វើសកម្មភាពទទួលទិញខ្សែរក ផ្លាកទីន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ទិញពីជនសង្ស័យឈ្មោះ នាម ហេង ភេទស្រី អាយុ៣៩ ឆ្នាំ (សមត្ថកិច្ចយើងឃាត់ខ្លួនបាន) ដែលបានធ្វើសកម្មភាពលួចរបស់គេ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដោយផ្អែក លើចម្លើយជនសង្ស័យកម្លាំងសមត្ថកិច្ចយើងបានធ្វើការកោះអញ្ជើញអាជីវករលក់មាសទាំងបីនាក់ខាងលើ មកសួរបំភ្លឺក្នុងនាមជាសាក្សីហើយឲ្យគាត់វិលត្រឡប់ទៅវិញធម្មតា ដោយមិនបានចោទប្រកាន់ថាគាត់ជាជនសង្ស័យដែល ត្រូវទទួលទោសក្នុងបទល្មើសព្រហ្មទណ្ឌ (បទផ្សំគំនិត ឬទទួលផលចោរកម្មឡើយ) ម្យ៉ាងវិញទៀតការចុះផ្សាយពត៌មាន ថាកម្លាំងធ្វើការគាបសង្កត់ធ្វើស៊ីទៅលើអាជីវករលក់មាស អស់លុយរាប់ពាន់ដុល្លារ  វាជាការចុះផ្សាយពត៌មានមិនពិត ដែលធ្វើឲ្យមហាជនមានការភាន់ច្រឡំ ។ ករណីខាងលើមានអាជីវករទិញលក់មាសមួយចំនួនទៀត ក្នុងស្រុកសំពៅលូន មានការភ័យខ្លាច ក្នុងអាជីវកម្មរបស់គាត់ និងខ្លាចពេលដែលពួកគាត់ ជាប់ពាក់ពន្ធ័ករណីទទួលផលចោរកម្ម ខណៈពេលដែលពួកគាត់ធ្វើការទិញលក់ គ្រឿងអលង្ការ ផ្លាកទីន និងមាស ដែលធ្វើឲ្យពួកគាត់ ខាត់បង់ពេលវេលា និងប្រាក់កាស់ ។ ជាមួយគ្នាផងដែរដោយពិនិត្យឃើញថា ករណីលួច ត្រូវបានកម្លាំងយើងបង្ក្រាបចាប់បានជនសង្ស័យ ជាបន្តបន្ទាប់ ហើយភាគច្រើនរបស់របរដែលជនសង្ស័យលួចបាន មានដូចជា ខែ្សរក ចិញ្ចៀន កងដៃ ផ្លាកទីននិងមាស ដោយគ្រឿងអលង្ការទាំងអស់នោះ ជនសង្ស័យតែងតែយកទៅលក់ឲ្យអាជីវករទិញលក់មាសផ្លាកទីនតាមតូបក្នុងស្រុក សំពៅលូនជាញឹកញាប់  ហេតុដូចនេះអធិការដ្ឋាននគរបាលស្រុកសំពៅលូនយើង ស្នើសុំយោបល់លោកវរសេនីយ៍ឯក ផង់ សុភាព ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបន្ទុកដឹកអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងអនុញ្ញាតិឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការកោះអញ្ជើញអាជីករលក់មាស ទាំង១៤តូបមកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩និង៣០នាទី ធ្វើការផ្សព្វផ្សាយអប់រំពួកគាត់ អំពីបញ្ហាផ្សេងៗពាក់ពន្ធ័នឹងផ្លូវច្បាប់ ក្នុងដំណើរការអាជីវកម្មរបស់ពួកគាត់ ជៀសវាងករណីទទួលផលចោរកម្ម ឬបទផ្សំគំនិត ដើម្បីជាឧត្តមប្រយោជន៍ដល់ពួកគាត់ក៏ដូចជាបងប្អូនពលរដ្ឋផ្សេង ទៀតដែលជាជនរងគ្រោះ និងរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែល្អប្រសើរ ក្នុងការប្រជុំផ្សព្វផ្សាយរបស់ផ្នែកជំនាញនគរបាលយុត្តិធម៌ និងមានការចូលរួមថ្នាក់ ដឹកនាំអធិការ ពាក់ពន្ធ័បញ្ហាផ្លូវច្បាប់បងប្អូនអាជីវករមានការយល់ដឹង និងអបអរសាទរដោយក្តីសោមន្សរីករាយចំពោះថ្នាក់ដឹកនាំ លោកអធិការ ក៏ដូចជាផ្នែក ជំនាញដែលបានផ្សព្វផ្សាយដល់ពួកគាត់ឲ្យបានយល់ដឹង និងបន្តសហការជាមួយកម្លាំងសមត្ថកិច្ច នៅពេលមានការ សង្ស័យលើបុគ្គលណាមួយ ឬ នៅពេលមានបទល្មើសផ្សេងៗកើតឡើង ។

CATEGORIES
Share This