Connect with us

ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធី ប្រតិបត្តិការ និងសង្គ្រោះបឋម

ព្រះវិហារ៖ ឯកឧត្ដមឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី៥ ខែតុលា ម្សិលមិញនេះ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធី ប្រតិបត្តិការ និងសង្គ្រោះបឋម ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទឹក និងអន្តរាគមន៍ប្រចាំឆ្នាំ២០២៣ ។

នៅក្នុងពិធីនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើសួរសុខ​ទុក្ខ​ពី​សំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ​ដល់​សិក្ខាកាមទាំងអស់ និង​កម្លាំងទាំងអស់​ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនទិសភូមិភាគទី៤ផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បាន​ឧបត្ថម្ភថវិកា​ផ្ទាល់ខ្លួន ជូនដល់​សិក្ខាកាមទាំង​អស់​ដែលបានបញ្ចប់វគ្គសិក្សានេះសរុបចំនួន ៣១៣នាក់ ក្នុងមួយនាក់ ១០ម៉ឺនរៀល ក្រុមគ្រូចំនួន ២៦នាក់​ ក្នុងមួយនាក់ ១លានរៀល ​និងឧបត្ថម្ភថវិកាដល់គ្រូ១នាក់ ដែល​ប្រពន្ធទើប​ទទួល​មរណភាព ​ចំនួន ២លានរៀល សរុបថវិកាចំនួន ៥៩.៣០០.០០០ រៀល៕