Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទរក្សាទុកសារធាតុញៀនខុសច្បាប់

បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី សំ វិឡុង ដែលជាមេបញ្ជាការ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាបន្តបន្ទាប់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ត្រី សំ វិឡុង បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះ ជំហានទីមួយធ្វើឡើងនៅវេលាម៉ោង ២១និង៥០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២២ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជា យ៉ុងប៊ីន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយវត្ថុតាង -គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ ទម្ងន់ ០,៧៥ក្រាម  -ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1U-8794 ។

ក្រោយឃាត់ខ្លួនសាកសួរ ដោយបានការអនុញ្ញាតិនិងសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១៦និង០០ នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថក្រុងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកថ្មគោល បន្តធ្វើការឃាត់ខ្លួនជនសង្ស័យជាមេក្លោងគ្រឿងញៀន ០១នាក់ទៀតឈ្មោះ វ៉ែន វណ្ណា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយនឹងវត្ថុតាងដកហូតរួមមាន -ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង -. សម្ភារ:សម្រាប់វេចខ្ចប់និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន -ទូរស័ព្ទដៃ ០១គ្រឿង -កាំភ្លើងខ្យល់ ០១ដើម ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី