Connect with us

ព័ត៌មានជាតិ

ជីវិតមិនអស់ ភ្ជួរដីធ្វើចំការ ប៉ះមីនតោន ០២គ្រាប់ នៅស្រុកស្វាយចេក តែមិនផ្ទុះ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៣ និង១៥នាទីរសៀល នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈកំពុងតែភ្ជួរដី ដើម្បីដាំដំឡូងមី ក៏ប្រទះឃើញគ្រាប់មីនតោន ចំនួន២គ្រាប់ កប់ជាន់លើគ្នា សំណាងល្អមិនផ្ទុះ ។

តាមនគរបាលមូលដ្ឋាន បានអោយដឹងថា ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់មីននោះឈ្មោះ បេង សេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយជារៀងរាល់ឆ្នាំ គាត់តែងភ្ជួរដីស្រែ នៅចំណុចខាងលិចឈៀងខាងត្បូង ភូមិទ័ពសៀម ឃុំស្លក្រាមប្រហែល១៥០ម៉ែត្រ ដើម្បីដាំដំឡូងមី ។ ប៉ុន្តែឆ្នាំនេះ ពេលគាត់កំពុងតែភ្ជួរ ក៏ប្រទះឃើញគ្រាប់មីនតោន ដាក់កប់ក្នុងដី បន្សល់ទុកពីសម័យសង្រ្គាម ដាក់ត្រួតលើគ្នាចំនួន ២គ្រាប់ ក្នុងដីស្រែរបស់គាត់ រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះទៅពិនិត្យនៅកន្លែង ហើយភ្លាមៗ នោះនគរបាលប៉ុស្តិ៍រដ្ឋបាល បានរាយការណ៍បន្តទៅមន្ត្រីអង្គការហេឡួត្រាសដ៍ ដើម្បីយកទៅកំទេចចោលផងដែរ ៕