Connect with us

ព័ត៌មានកីឡា

រថយន្តដឹកស្រាបៀកម្ពុជា ក្រឡាប់ដាច់ជា២កំណាត់ ធ្លាយស្រាបៀពេញចញ្ចើមផ្លូវ

ពោធិ៍សាត់ ៖ រថយន្តវេអង ដឹកស្រាបៀកម្ពុជា ១គ្រឿង បានដាច់កន្ទុយក្រឡាប់ បណ្តាលឲ្យធ្លាក់រាយប៉ាយ ស្រាបៀនិងទំនិញផ្សេងទៀត ពេញចញ្ចើមផ្លូវតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។

ហេតុការនេះ កើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូមែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច  ស្រុកក្រគរ  ខេត្ត ពោធិសាត់  ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើ ជារថយន្តម៉ាក HINO សណ្តោងរម៉ក ពណ៍ស-ខៀវ ស្លាកលេខ ភ្នំពេញ  3C-9578 បើកដោយឈ្មោះ សៀ ផានិត ភេទ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងសុភី ឃុំភ្នំតូច  ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ (បើកបរពីកើតទៅលិច) ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពី រថយន្តដាច់ប៉ាឡុងសណ្តោងរម៉ក ទើបបណ្ដាលឲ្យ របូតរម៉កក្រឡាប់តែម្តង ៕