Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ បង្សកូល និងពូនភ្នំខ្សាច់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ថ្ងៃវិរ:វ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី

ប៉ៃលិន ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃវិរ:វ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ គ.ស២០២៤ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីបង្សកូល និងពូនភ្នំខ្សាច់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពិធីពូនភ្នំខ្សាច់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាកិច្ចមួយ ដើម្បីរំដោះនូវកម្មពារ និង ដើម្បីបំពេញនូវកុសលផងដែរ ដូច្នេះនៅថ្ងៃនេះ ទើបថ្នាក់ដឹកនាំខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត មានសទ្ធាជ្រះថ្លា បានអញ្ជើញមកបំពេញកិច្ច ពិធីពូនភ្នំខ្សាច់នៅបរិវេណវត្តរតនសោភ័ណ ហៅវត្តកោងកាង ព្រមទាំងប្រគេនចង្ហាន់បិណ្ឌបាត ចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលនេះ ជូនដល់បុព្វការីជន  ជីដូនជីតា កុងម៉ា ញាតិកាទាំង ៧សន្ដាន ដែលបានចែកឋានទៅ ដើម្បីឲ្យលោកបានអនុមោទនា នូវចំណែកកុសលនេះផង និងសូមឱ្យបានសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន តរៀងទៅ ផងដែរ៕