Connect with us

ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅលើដីវាលខាងមុខផ្ទះអ្នកជិតខាង សង្ស័យជាករណីគាំងបេះដូង

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញប្រកាច់ស្លាប់ភ្លាមៗ នៅលើដីវាលខាងមុខផ្ទះអ្នកជិតខាង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ មៀន រ៉ើន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្រុមទី០៩ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះជាមនុស្សមានជម្ងឺប្រចាំកាយ(ទឹកនោមផ្អែម) និងតែងផឹកស្រាជាប្រចាំ ហើយនៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងហើយដើរនិយាយម្នាក់ឯង លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែឃើញជនរងគ្រោះបានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅកោសល្យវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏បានធ្វើកំណត់ហេតុ ប្រគល់អោយកូនចៅសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សាលី