Connect with us

ព័ត៌មានជាតិ

មន្រ្ដីលេខាធិការដ្ឋានគណៈកម្មការថ្លឹងរថយន្តចល័ត ចុះត្រួតពិនិត្យនៅផ្លូវជាតិលេខ៥ ស្រុក មង្គលបូរី

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមមន្ត្រីលេខាធិការខាងគណៈកម្មាធិការ ចុះត្រួត​ពិនិត្យ​យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់​ នៅកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកមង្គលបុរី ។

លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ចុះឃាត់​យានយន្ត​ដឹកជញ្ជូនធុនធ្ងន់​ជា​ច្រើនគ្រឿង ​ដើម្បីធ្វើការត្រួតពិនិត្យ​ និង​ធ្វើការថ្លឹងចល័ត ឬអ្នកដឹកលើសទម្ងន់ កំណត់ផាក​ពិន័យតាមច្បាប់​ជាក់ស្ដែង ក្នុងការត្រួកពិនិត្យលើយានយន្តទាំងអស់ឃើញថា មាន​រថយន្តមួយចំនួន​ដឹកលើ​សកម្រិតកំណត់​ គឺប្រភេទរថយន្តដឹកខ្សាច់។

លោក សុក ចាន់ថា ជាប្រធានមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា កន្លងមកគណៈកម្មាធិការដឹកនាំ​ការត្រួត​ពិនិត្យ​យាន​យន្តដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បានពិនិត្យឃើញថា ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូនម្ចាស់​រថយន្តធុនធ្ងន់​និង​អ្នកបើកបររថយន្តធុនធ្ងន់​បាន​ចូលរួម ​គោរព​បទប្បញ្ញត្តិច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​បាន​ល្អប្រសើរ។

តាម​រយៈការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ និងចាត់វិធានការ តាមបទបញ្ជានៃច្បាប់ ប៉ុន្តែក៏នៅ​មាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ មួយចំនួននៅតែពុំទាន់​ចូលរួម​គោរព​អនុវត្តច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ឲ្យបាន​ពេញលេញ​និងត្រឹមត្រូវនៅឡើយទេ។ ដូចនេះ ដើម្បីពង្រឹងការអនុវត្តនូវ​បទបញ្ញត្តិ​នៃច្បាប់​ស្ដីពីផ្លូវថ្នល់ និងលិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ឲ្យកាន់​តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការ​ ការពារហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន ​និង​សំណង់​សិល្បការ​ ផ្លូវថ្នល់ឲ្យបានជាប់​រឹងមាំ​គង់វង្ស​ និង​ធន់ជាប់​តាម​អាយុកាល​បច្ចេកទេសសាងសង់៕