Connect with us

ព័ត៌មានជាតិ

កងពលតូចថ្មើរជើងលេខ៥១ បង្កបង្កើតផល និងប្រមូលផលដំឡូងមី ទទួលបានផលល្អប្រសើរ

បន្ទាយមានជ័យ ៖ ផលដំឡូងមី ក្រោយការដាំដុះ នៃកងកម្លាំយោធា អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ នៃកងពលតូចថ្មើរជើងលេខ៥១ បានដាំដុះដីចំការ ក្នុងអង្គភាព ចំនួន ១៥០០០ម៉ែត្រការ៉េ បានប្រមូលផលដំឡូងមីល្អប្រសើរ លក់ឲ្យអាជីវករលានដំឡូង ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានអោយដឹងថា ក្រៅពីអនុវត្តភារៈកិច្ចការងារស្នូលរបស់អង្គភាព កងកម្លាំងតែងតែដាំដុះបន្លែនិងដំឡូមី ដើម្បីផ្គត់ផ្គង់ក្នុងអង្គភាព ។

លោកបានជំរុញឲ្យកងទ័ព និងគ្រួសារ តាមបណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេសការដាំដំឡូងមី កុំទុកដីទំនេរចោល ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព គ្រួសារយោធិនដែលមានជីវភាពខ្វះខាត និងសល់ថវិកាកសាងអង្គភាព ។

សូមបញ្ជាក់ថា អង្គភាពក្រៅពីដាំដំណាំដំឡូងមី ក៏បានធ្វើការដាំដំណាំជាច្រើនមុខទៀត ដូចជា ៖ ចេក ស្វាយ ខ្នុរ ដូង អំពៅ ទៀប ដែលជាដំណាំយុទ្ធសាស្រ្តផងដែរ ៕