Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលបុ..កអ្នកជិះកង់ខាងមុខ បណ្តាលអោយរងរបួ..សធ្ងន់

(បាត់ដំបង)! ស្ត្រីវ័យចំណាស់ម្នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ទីវ យក់ហៀធ អាយុ៥៧ឆ្នាំ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះកង់មួយគ្រឿងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AI-0315 បើកបរដោយឈ្មោះ រ៉ុង ផាន់ណា ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្នុងទិសដៅស្របគ្នា ដោយខ្វះការប្រុងប្រយ័ត្ន(រវល់ងាកមើលថង់នំប័ុង)ក៏ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលឱ្យស្ត្រីអ្នកជិះកង់រងរបួសធ្ងន់(សន្លប់ ស្តូកស្តឹង)តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិទាក់ទងយករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់មកភាគីជាកូនតំណាងអោយជនរងគ្រោះបានទំនាក់ទំនងជាមួយភាគីខាងម្ចាស់ម៉ូតូដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយផងដែរ។