Connect with us

ព័ត៌មានកីឡា

ការប្រកួតពានរង្វាន់ បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើង​ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្រុមបាល់ទាត់​មហាជនខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ កាលពីព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២៤​  បានប្រកួតជាមួយ​ VIP អង្គរសៀមរាប​។

ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើង​នេះ គឺ ខេត្តបន្ទាយមានជ័យ ធ្វេីជាម្ចាស់ផ្ទះ​ ដែលរៀបចំឡើងដោយលោក​ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅតារាងបាល់ទាត់ស្មៅសប្បនិមិត្ត HAPPY SPORT ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការប្រកួតនេះ មានការចូលរួមពីក្រុមកីឡាចំនួន៣ក្រុម  គឺ ក្រុមកីឡាមកពីររាជធានី​ភ្នំពេញ, សៀមរាប និងប៉ៃលិន ដើម្បីលើកស្ទួយវិស័យកីឡា ឱ្យរីកចម្រើន ក្រោមម្លប់សន្តិភាព។
ជាលទ្ធផល​ នៃការប្រកួត​ ក្រុមហាជនខេត្តបន្ទាយមានជ័យ​ ដែលជាម្ចាស់ផ្ទះទទួលបាន ៣គ្រាប់ និងក្រុម VIP អង្គរសៀមរាប​ទទួលបាន 0 ដូច្នេះក្រុមកីឡាដែលជាម្ចាស់ផ្ទះ​ នឹងឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ​ យកលេខ១​ និង២​ នារសៀលថ្ងៃដដែល ៕