Connect with us

ព័ត៌មានជាតិ

ទុសេ្យខ្សែរភ្លើងបង្កជាអគ្គីភ័យ ឆេះផ្ទះឈើមួយខ្នងទាំងស្រុង នៅស្រុកចន្ទ្រា

(ស្វាយរៀង) មានករណីអគ្គភ័យមួយបានកើតឡើងបណ្ដាលអោយផ្ទះឈើមួយខ្នងបេតុងក្រោមត្រូវបានឆេះយ៉ាងសន្ធោសន្ធៅបង្កការផ្អើលអ្នកភូមិទាំងយប់សំណាងមិនមានមនុស្សរងរបួសឡើយ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្វាយគុយ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៧ម៉ែត្រX៧ម៉ែត្រកន្លះ សង់អំពីបេតុងក្រោមឈើលើ ដែលមានម្ចាស់ផ្ទះឈ្មោះ ហែន សូរិយា ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិស្វាយគុយ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈមាន-ចិញ្ចៀនផ្លាកទីនចំនូន ៥ជី -លុយចំនូន ៤.០០០.០០០ រៀល -កង់អាគុយចំនូន១គ្រឿង នឹងសម្ភារៈផ្សេងៗមួយចំនូនទៀត តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ កម្លាំងអធិការដ្ធាននគរបាលស្រុកដោយមានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ធបាលឃុំមេសរថ្ងក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនបានចូលរួមអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្តផងដែរ។