នាយករដ្ឋមន្ត្រីឥណ្ឌាអាណត្តិថ្មី ដាក់ចេញការបង្កើតមូលនិធិឧបត្ថម្ភប្រាក់ចំណូលដល់កសិករ

លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃចន្ទ បានដាក់ចេញការបង្កើតមូលនិធិលើកទី ១៧ នៃមូលនិធី PM Kisan Samman Nidhi ឬមូលនិធិផ្តល់ប្រាក់ចំណូលដល់កសិករ ដែលមានតម្លៃ២០០ពាន់លានរូពីឥណ្ឌា ឬ២,៣៩ ពាន់លានដុល្លារ ។

នេះគឺជាឯកសារដំបូង ដែលត្រូវចុះហត្ថលេខាដោយលោក Modi នៅថ្ងៃដំបូងរបស់លោកក្នុងការចូលកាន់តំណែងអាណត្តិទី៣ជាប់ៗគ្នារបស់លោក ជានាយករដ្ឋមន្ត្រីរបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។

មូលនិធិ នឹងត្រូវបានបែងចែក ក្នុងចំណោមកសិករឥណ្ឌាជិត៩៣លាននាក់។ បន្ទាប់ពីការចុះហត្ថលេខាលើឯកសារនេះ នាយករដ្ឋមន្ត្រី លោក Modi បាននិយាយថា មូលនិធិរបស់យើងត្រូវបានប្តេជ្ញាយ៉ាងពេញលេញដោយរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់កសិករ។ ដូច្នេះហើយ វាសមស្រប ដែលឯកសារដំបូង ត្រូវបានចុះហត្ថលេខាលើការទទួលខុសត្រូវ ទាក់ទងទៅនឹងសុខុមាលភាពកសិករ។

យើងមានបំណងបន្តធ្វើការងារបន្ថែមទៀតសម្រាប់កសិករ និងវិស័យកសិកម្ម នៅពេលខាងមុខ។

ដោយចាប់ផ្តើមនៅឆ្នាំ២០១៩ ធ្វើឡើងដោយរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា គំនិតផ្តួចផ្តើមមូលនិធិ PM Kisan Samman Nidhi មានគោលបំណងផ្តល់ការគាំទ្រប្រាក់ចំណូលដល់កសិករឥណ្ឌា ចំនួន៦.០០០ រូពីឥណ្ឌា ឬ៧១,៨ ដុល្លារ ក្នុងមួយឆ្នាំ។

CATEGORIES
Share This