Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះដីចំការមួយកន្លែងផ្អើលសមត្ថកិច្ចចេញយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់

ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះដីចំការមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះ អន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី០៦ ខែមីនាឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី០២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា មូលហេតុដែលបង្កអោយឆេះឡើងនេះគឺបណ្តាលមកពីមានមនុស្សមិនស្គាល់មុខបានលួចដុត ហើយភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់ដោយ ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានផងដែរ។

ហើយនៅក្នុង ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរគឺបណ្តាលអោយឆាបឆេះដីចំការដែលទុកចោលខូចខាតទំហំប្រហែល០២ហិចតា តែមិនបង្ករអោយមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។