Connect with us

ព័ត៌មានកីឡា

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំពង្រឹងផែនការងារប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការរបស់ក្រសួងមហាផ្ទៃ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពង្រឹងផែនការងារប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការរបស់ក្រសួងមហាផ្ទៃ និងផែនការផ្សេងៗ ដល់មន្ត្រីក្រោមឱវាទ ។

ក្រៅពីផ្សព្វផ្សាយ ផែនការរបស់ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការ​ស៊ើបអង្កេត​, កសាងនីតិវិធី ត្រូវតាមបែបបទ, បន្តរួមគ្នាប្រឹងប្រែងពង្រឹងការអនុវត្ត​វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ បានម៉ឺងម៉ាត់និងដូចភ្លៀងរលឹមដើម្បីទប់ស្កាត់ការរីករាលដាល និងរួមចំណែកកាត់បន្ថយ​បទល្មើសផ្សេងៗដែលជះឥទ្ធិពលពីគ្រឿងញៀន, គ្រប់គ្រងឱ្យបាននូវមុខសញ្ញាជួញដូរ ក៏ដូចជាធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀនឱ្យបានទូលំទូលាយគ្រប់រូបភាពគ្រប់ទីកន្លែងចំគោលដៅ និងចំមុខ សញ្ញាងាយរងគ្រោះ ជាពិសេសសិស្សានុសិស្ស  សំដៅឱ្យពួកគាត់ចៀសឱ្យ ឆ្ងាយពីគ្រឿងញៀន, គោរពវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ រួមក្រុមសីលធម៌គោរពមេកើយ និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងតែមួយ ហើយបើមានមន្ត្រីរូបណាពាក់ព័ន្ឋនឹងគ្រឿងញៀន ត្រូវចាត់វិធានការយ៉ាងម៉ើងម៉ាត់បំផុត ៕