Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ឌិត ទីណា ៖ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវកំណត់ឲ្យបានច្បាស់ លើសេវាសាធារណៈ សន្តិសុខ ភូមិឃុំមានសុវត្ថិភាព និងសេវាអប់រំ សេវាសុខាភិបាល

បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា ពាក្យថា កង្វះខាតមិនចេះចប់នោះទេ ដូច្នេះក្នុងនាមជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវកំណត់ឲ្យបានច្បាស់លាស់ លើសេវាសាធារណៈ សន្តិសុខ ភូមិឃុំមានសុវត្ថិភាពនិងសេវាអប់រំ សេវាសុខាភិបាល។

ថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារស្រុកម៉ាឡៃ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានបញ្ជាក់ថាស្រុកម៉ាឡៃ ជាស្រុកមួយ ដែលជាប់ព្រំដែនកម្ពុជាថៃមានផ្ទៃដីសរុបចំនួន ៥០០៥៨ហិកតារ មានឃុំចំនួន៦ ភូមិចំនួន៥៤ ក្នុងនោះមាន៥ភូមិ នៅក្នុងឃុំតាគង់ ពុំទាន់មានការទទួលស្គាល់ ពីក្រសួងមហាផ្ទៃ ពីព្រោះបងប្អូនប្រជាពលរដ្ឋ ទើបតែរស់នៅថ្មី។

បន្ថែមពីការលើកឡើងខាងលើ និងជាការឆ្លើយតបចំពោះបងប្អូន ជាមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ ភូមិ បានចូលរួមនាថ្ងៃនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏សូមធ្វើការកោតសរសើរចំពោះ អស់លោក លោកស្រី អាជ្ញាធរមូលដ្ឋាន ដែលបានបំពេញភារកិច្ចស្នូលបានយ៉ាងល្អ ហើយសង្ឃឹមថា អស់លោក លោកស្រី និងបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀត និងត្រូវពិនិត្យពីការងារស្ថានភាពជាក់ស្ដែង ទើបល្អប្រសើរ ចំពោះបញ្ហាប្រឈមផ្សេងៗ ត្រូវធ្វើផែនការឲ្យបានជាក់លាក់ ៕