
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៥៩នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥៩នាក់ ។
ក្រសួង បានបញ្ជាក់ទៀតថា មនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ ពុំមាននោះទេ នៅថ្ងៃនេះ ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៥៤នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះ សរុបបានកើនឡើងដល់ ១៣៥,៣៤៤នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ–១៩ សរុបរហូតដល់ ១៣១,៣១៣ នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ៕