អាជ្ញាធរស្រុកថ្មគោល ចុះអនុវត្តវិធានការរដ្ឋបាលវាស់វែងកំណត់ព្រំផ្លូវជុំវិញផ្សារជ្រៃ

បាត់ដំបង ៖ អាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយលោក ភួង ស៊ីយ៉ា អភិបាលរងស្រុកថ្មគោល ដោយមានការចូលរួមពីមន្ត្រីជំនាញភូមិបាល បានចុះអនុវត្តវិធានការរដ្ឋបាលវាស់វែង កំណត់ព្រំផ្លូវជុំវិញផ្សារជ្រៃ ដើម្បីចង់ដឹង ពីការរំលោភរបស់បងប្អូនមកលើផ្លូវសាធារណៈ។

លោក សួស ឃឿត មេឃុំផ្សារជ្រៃ បានបញ្ជាក់អោយដឹងថា ការចុះអនុវត្តវិធានការរដ្ឋបាលវាស់វែងកំណត់ព្រំផ្លូវ នៅជុំវិញបរិវេណផ្សារជ្រៃ ស្ថិតក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ គោលបំណងគឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសចង់ដឹងថាតើការរំលោភរបស់បងប្អូនមកលើផ្លូវសាធារណៈនេះ ក្នុងម្នាក់ៗមានប៉ុន្មានម៉ែត្រ ប៉ុន្តែយើងមិនដាច់ខាតថាត្រូវតែយកមកវិញទេ តែយ៉ាងណារងចាំការពិភាក្សាជាមួយគណៈកម្មការដើម្បីដោះស្រាយថាតើផ្លូវណាយើងទុកអោយគាត់ប៉ុន្មានម៉ែត្រ។

បន្ថែមពីនេះលោកក៏សូមអោយបងប្អូនចូលរួមជាមួយគ្នា កុំអោយបន្ទោសតែអាជ្ញាធរ ហើយម្យ៉ាងវិញទៀតផ្លូវវាមានកម្មសិទ្ធិរួចអស់ហើយ មិននៅលើអាជ្ញាធរចង់បំពានទៅលើគាត់បានទេ ព្រោះប្លង់ដីកម្មសិទ្ធិរបស់គាត់មានអស់ហើយយើងមិនអាចប៉ះពាល់បានទេ មានតែសូមសំណូមពរផ្សព្វផ្សាយដល់បងប្អូនទាំងអស់អោយគោរពសិទ្ធិរៀងៗខ្លួន កុំអោយរំលោភលើសិទ្ធិគ្រប់គ្រងរបស់អាជ្ញាធរ ៕
ដោយ ៖ សាលី

CATEGORIES
Share This