Connect with us

ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះផ្ទះ ០១ខ្នងទាំងស្រុង នៅស្រុកថ្មគោល

បាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ទាំងយប់ នៅវេលាម៉ោង២០ និង៥០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខែត្តបាត់ដំបង។

សេចក្តីរាយការណ៍ បានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះដែរគឺផ្តើមមកពីផ្ទុះស្សេអំពូលភ្លើងក្នុងបន្ទប់ជាន់ខាងក្រោមក៏បណ្តាលអោយឆេះរាលដាលឡើងតែម្តង ដែលផ្ទះសង់អំពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ភ្លាមៗគេសង្កេតឃើញមានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿងចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់រហូតរលត់ជាស្ថាពរដោយមិនឆេះរាលដាលទៅផ្ទះអ្នកជិតខាងន្ត៕
ដោយ ៖ សាលី