Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ទូច វណ្ណៈ នាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិតវស សុខា និងលោកជំទាវ ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់

បន្ទាយមានជ័យ ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារសមាគម IPA ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ដើម្បីចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ក្មួយៗ កុមារកំព្រា ចំនួន ១៣២នាក់ ដែលកំពុងស្នាក់នៅរៀនសូត្រ ក្នុងមណ្ឌល ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

អំណោយដែលលោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បានប្រគល់ជូនមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ១តោន សៀវភៅសរសេរ ចំនួន ១ ២០០ក្បាល ទឹកបរិសុទ្ធ ចំនួន ៤០០យួរ នំធុង ចំនួន ៥ធុងធំ និងសាប៊ូបោកខោអាវ ចំនួន ១០កញ្ចប់ធំ។

ជាការឆ្លើយតបនឹងអំណោយខាងលើកូនៗ ជាកុមារកំព្រា បានហៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ថាជាលោកឪពុក អ្នកម្តាយ កូនសូមអរគុណលោកឪពុកអ្នកម្តាយរកអ្វីផ្ទឹមពុំបានមានតែលោកឪពុកអ្នកម្តាយទេ ដែលធ្វើអោយកូនមានសង្ឃឹមដើម្បីបន្តជីវិតទៅមុខទៀត។

លោកឪពុកអ្នកម្តាយ បានសាងសងមណ្ឌលអោយកូនៗ បានជ្រករស់នៅរៀនសូត្រ និងតែងមើលថែលើកទឹកចិត្តកូនៗ ខណៈដែលកូនៗ មិនមានអ្នកម្តាយឪពុក ដូចកូនគេដើម្បីប្រាប់ពីអ្វីៗ ក្នុងចិត្តដែលកូនបានជួបនិងឯកការ៕