Connect with us

ព័ត៌មានជាតិ

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យ មានភ្ញៀវជាតិអន្តរជាតិ មកលេងកំសាន្ត ជាង៥៥ម៉ឺននាក់

បន្ទាយមានជ័យ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យ មានភ្ញៀវជាតិអន្តរជាតិ ជាង៥៥ម៉ឺននាក់ មកលេងកំសាន្ត តាមរមណីយដ្ឋាន និងគោលដៅកម្សាន្ត ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវជាតិនិងអន្តរជាតិ មកលេងកំសាន្តមានមាន ចំនួន៥៥៨.៤៧៥នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន៥៥៦.៦៤១នាក់ និងភ្ញៀវបរទេសចំនួន២.២២០នាក់ ។

លោកបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤មានភ្ញៀវដែលមកលេងកំសាន្តមាន ចំនួន១២៦.៤៨១នាក់ មានភ្ញៀវជាតិ១២៥.៧១៦នាក់ ភ្ញៀវបរទេស៧៦៥នាក់ ។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវមកលេងកំសាន្ត ចំនួន១៩០.៤៣៨នាក់ មានភ្ញៀវជាតិ១៩០.០៥១នាក់ ភ្ញៀវបរទេស៣៨៦នាក់ ។ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវមកកំសាន្ត ចំនួន២៤១.៥៥៦នាក់ មានភ្ញៀវជាតិ២៤០.៤៨៧នាក់ ភ្ញៀវបរទេស១.០៦៩នាក់ ។

លោក ឈឿន សេរីវុធ បានឲ្យដឹងទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ ភ្ញៀវដែលមកលេងកំសាន្ត ច្រើនជាងគេ គឺនៅ សង្ក្រាន្តសួនតេជោឈ្នះឈ្នះក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត និងតាមវត្តអារាម តំបន់រម្មណីយ៍ដ្ឋាន មាន ៖ ប្រាសាទបន្ទាយឆ្មារ, ប្រាសាទបន្ទាយទ័ព, ប្រាសាទមេបុណ្យ, អាងជើងគ្រុសស្រុកថ្មពួក, និងអាងត្រពាំងថ្មស្រុកភ្នំស្រុក និងកន្លែងកំសាន្តមួយចំនួនទៀត ៕