Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្ត្រាក់រួមនិងរន្ទះបាញ់បានបំផ្លាញលំនៅដ្ឋានពលរដ្ឋចំនួន ២២ខ្នង និងងាប់សត្វគោ០១ក្បាល

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ដែលទទួលបានពីអាជ្ញាធរនារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញថា គ្រោះធម្មជាតិភ្លៀងលាយឡំខ្យល់កន្ត្រាក់ រួមជាមួយរន្ទះបាញ់ផងបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន២២ខ្នងនិងងាប់សត្វគោ០១ក្បាល ក្នុងស្រុកពីរផ្សេង។

របាយការណ៍ការដដែលបានបញ្ជាក់ថា ករណីទី០១បានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រឃុំព្រៃស្វាយ និងឃុំគារ ស្រុកមោងឬស្សី បានបំផ្លាញលំនៅដ្ឋានពលរដ្ឋសរុបចំនួន ១៦ខ្នង ក្នុងនោះធ្លាក់ពីលើជើងតាង០២ខ្នង របើកដំបូល ១៤ខ្នង និងរន្ទះបាញ់ងាប់សត្វគោ០១ក្បាល។

ករណីទី២ បានកើតឡើងនៅវេលាម៉ោង១៦-៤៥នាទី រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល បណ្តាលអោយខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០៦ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន០១ខ្នង និងខូចខាតរបើកដំបូលស័ង្កសី ចំនួន០៥ខ្នង តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។