Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៥៥នាក់ ដើម្បីទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២២-២០២៣

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទជ្រាបថា៖ ក្នុងឆ្នាំ២០២២នេះ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៥៥នាក់ ឲ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ សោហ៊ុយធ្វើដំណើរមក កម្ពុជា-ចិន-កម្ពុជា ជាបន្ទុករបស់សាមីជន ឯការចំណាយផ្សេងៗដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។

ពាក្យសុំប្រឡង នឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦៖០០ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន៖ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង(ខាងកើតស្ថានីយទូរទស្សន៍អប្សរា ចម្ងាយប្រហែល៥០ម៉ែត្រ)។

ផ្អែកលើលទ្ធផលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣៥នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន ២០នាក់ បញ្ចូនទៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និង សម្រេចចុងក្រោយ ៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖

ប្រភព៖ MoEYS Cambodia